ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានក្រុងបាត់ដំបងបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ៩កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងផ្នែកជំនាញចុះធ្វេីការស្រាវជ្រាវនិងបង្រ្កាបករណីលួចកាត់ខ្សែភ្លេីងចំនួន២ករណី និងបានឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់យកមកអនុវត្តតាមច្បាប់។
មន្ត្រីនគរបាលជំនាញបានបន្តថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២២ ជនរងគ្រោះឈ្មោះមៀន សុផា ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានប្តឹងចូលមកសមត្ថកិច្ចថា មានករណីអំពើលួច(ខ្សែភ្លេីង)កាលពីយប់ថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទីនៅត្រង់ចំណុច
ក្រុមទី២ ភូមិសាលាបាឡាត់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងហេីយជាមួយនេះឈ្មោះវ៉ាន លីវីរៈហៅ
ភ័ក្រ្ត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨ ក្រុមទី០១ ភូមិរតនៈ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបាន ប្តឹងមកសមត្ថកិច្ចថា មានករណីអំពើលួច(កាត់ខ្សែភ្លេីង)កាលពីថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩និង ៥០នាទីនៅត្រង់ចំណុចក្រុមទី០១ ភូមិ រតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីទាំងពីរនេះជនរងគ្រោះស្នេីឱ្យសមត្ថកិច្ចធ្វេីការស្រាវជ្រាវរកអ្នកប្រព្រឹត្តនិងយកខ្សែភ្លេីងរបស់ខ្លួនមកវិញ។
មន្ត្រីនគរបាលជំនាញបានបន្តទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹងនេះហើយសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងធ្វើការឃាត់ខ្លួនតែម្តងគឺ៖
១-ឈ្មោះ ប៉ែន ឈាងលី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។
២-ឈ្មោះប៊ុន លីន ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-វត្ថុតាងដកហូតមាន៖
១-ខ្សែភ្លើងពណ៌សទំហំ២គុណ៤ចំនួន ៣ខ្សែមានប្រវែង១៨០ម៉ែត្រនិងខ្សែភ្លេីងចម្រុះពណ៌មួយចំនួន។
២-កាំបិតបុ័ង្គតោដងជ័រពណ៌ខ្មៅចំនួន១
៣-ដង្កាប់ចំនួន២
៤-ទួណឺវីសចំនួន១
៥-ការុងពណ៌សចំនួន២
៦-ម៉ូតូម៉ាកហុងដា អាយខុន ពណ៌លឿង លាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង ១F-១៨៧៣ ចំនួន១គ្រឿង។
៧-កន្រ្តៃកាត់ខ្សែភ្លេីងចំនួន១
៨-ម៉ូតូម៉ាកហុងដា សេ១០០ ពណ៌ទឹកប៊ិក(សង់កូរ៉េ) គ្មានស្លាកលេខចំនួន១ គ្រឿង។
ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយរួចមក សមត្តកិច្ចក៏យកជនសង្ស័យទៅសួរនាំ ហើយពួកគេបានឆ្លេីយសារភាពថា ពួកគេពិតជាបានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងនៅក្នុងក្រុងបាត់ដំបងប្រាកដមែន ដែលក្នុងនោះមានបក្សពួកគេមួយចំនួនទៀតដែលសមត្ថកិច្ចកំណត់មុខសញ្ញាបានហេីយ និងកំពុងចាត់វិធានការស្របតាមជំនាញ។
ករណីខាងលើនេះនគរបាលក្រុងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត