ខេត្តកណ្ដាល: ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយ ដោយសារតែជនសង្ស័យរូបនេះ បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះច្រើនលើកច្រើនសារ ។ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ
ឈ្មោះ នុត ស្រី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិកោះខែលឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាល (ត្រូវជាម្តាយបង្កេីត)។ជនសង្ស័យឈ្មោះ ថន រស្មី ហៅស្មី ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាននទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង
ខេត្តកណ្តាលត្រូវជាកូនបង្កេីត(ធ្លាប់ត្រូវបានឪពុកម្តាយយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំនៅរាជធានីភ្នំពេញរយះពេល០៦ខែ។
ប្រភពដដែលបន្តថា កន្លងមកឲ្យតែជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួចតែងតែវាយបំភ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះនិងគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះជាញឹកញាប់។
.នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនរួចបានបានវាយបំភ្លិចបំផ្លាញទ្រព្យសម្បត្តិទ្រព្យនៅក្នុងផ្ទះខណៈពេលនោះជនរងគ្រោះក៏បានស្ដីប្រដៅណែនាំរួចហើយជនសង្ស័យក៏បានខឹងនឹងជនរងគ្រោះបានស្រែកគំរាមរកកាប់សម្លាប់ជនរងគ្រោះហើយគំរាមរកដុតផ្ទះចោលទៀតដោយទ្រាំនិងទង្វើររបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យជួយអន្តរាគមន៍រួចឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ