កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ២នាក់មានជំនាញខាងដើរលួចម៉ូតូត្រូវកម្លាំងនគរបាល
ខណ្ឌឫស្សីកែវ ឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨ៈ០០នាទី នៅចំណុចមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ផ្លូវលេខ១០០៣ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ លី
អុីមរន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅផ្ទះលេខ១០០១ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរបើកបររថយន្ត។

ចំណែកជនសង្ស័យទី១-ឈ្មោះ ហ៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅក្រុម៣ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
ទី២-ឈ្មោះ សុះ រ៉ម៉ាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិក សង្កាត់ច្រាំងចំរេះ២ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
សម្ភារដកហូតគ្មាន។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២ៈ០០នាទី រំលងអធ្រាត្រជនរងគ្រោះបានជិះម៉ូតូទៅលេងនៅមុខក្រសួងដែនដី ត្រង់ចំណុចកើតហេតុខាងលើ ហើយបានដេកលក់នៅលើស្មៅ ពេលនិះជនសង្ស័យបានទៅដាស់ ប៉ុន្តែមិនងើប ហើយក្រុមជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅ (ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ) ។ លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ទើបជនរងគ្រោះនាំខ្លួនជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះប្រាកដមែន។

នៅចំពោះមុខនេះ កម្លាំងជុំនាញខណ្ឌ កំពុងស្រាវជ្រាវរកម៉ូតូជនរងគ្រោះនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print