លោក វេង សាខុន បានអញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅ

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីមួយចំនួនទៀត បានអញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សកម្មភាពនេះ ស្ថិតក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ពីនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស និងទទួលបានកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើ។ សម្រាប់ថ្ងៃនេះ មានគ្រឿងបរិភោគសរុបមានត្រីចំនួន ២តោន និងបន្លែ ១តោន យកមកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សនាព្រឹកនេះមាន ÷

១. ត្រីប្រា ៧០០គីឡូ
២. ត្រីរ៉ស់ ៤៥០គីឡូ
៣. ត្រីអណ្តែង ៨០០គីឡូ
៤. ត្រីក្រាញ់ ៥០គីឡូ
៥. ល្ពៅ ១៨០គីឡូ
៦. ឆៃថាវ ១៥០គីឡូ
៧. សៃ្ពក្តោប ៧០គីឡូ
៨. ត្រឡាច ២០០គីឡូ
៩. ត្រសក់ ៥០គីឡូ
១០. ខឹ្ទមបារាំង ៥០គីឡូ
១១. ការ៉ុត ៥០គីឡូ
១២. ដំឡូងបារាំង ៥០គីឡូ
១៣. ល្ហុង ១០០គីឡូ
១៤. ប៉ិគក់ ១០០គីឡូ

នាឱកាសនេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះ លោកនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ដែលបានដឹកនាំកងកម្លាំងបញ្ជាការដ្ឋាន មកបំពេញបេសកកម្មដ៏សំខាន់ និងចាំបាច់ដោយបានលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីធ្វើការសម្អាត ដាំកូនឈើ ធ្វើរបង និងជីកស្រះនៅតំបន់នេះឡើងវិញ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ លោកប្រតិភូ មន្ត្រីក្រោមឱវាទក្រសួង និងសប្បុរសជនទាំងអស់ដែលបានជួយគិតគូចូលរួមដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃដល់កងបញ្ជាការដ្ឋាអង្គរក្សដែលឈរជើងប្រចាំការនៅទីនេះ តាមរយ:ផ្តល់ជាស្បៀង និងគ្រឿងឧបភោគដូចជា អង្ករ ទឹកក្រូច ទឹកសុទ្ធ ត្រី សាច់ បន្លែ និងស៊ុត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print