ព័ត៌មានទាន់ហេតុៈ លោក​ យឹម សារ៉ាន ដឹកនាំកម្លាំងឡោមព័ទ្ធក្រុមចោរប្លន់រថយន្តឡិចស៊ីស៤៧០

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តពោធិ៍សែនជ័យសហការជាមួយនគរបាលស្នងការរាជធានីភ្នំពេញបាននិងកំពុងឡោមព័ទ្ធក្រុមចោរប្លន់រថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S-9925 ដែលកំពុងបើកគេចមកលាក់ខ្លួននៅចំណុចជិតរោងចក្រGGK ស្ថិតនៅម្ដុំវត្តជន្លង់ម្លូរ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ នគរដ្រេហ្គនថា មុននេះបន្ដិចនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ មានករណីចោរប្លន់រថយន្តឡិចស៊ីស៤៧០ចេញពីចំណុចផ្លូវកប់ស្រូវរួចគេចខ្លួនមកកាន់ចំណុចខាងលើនេះ ទើបកម្លាំងរបស់លោកកំពុងប្រាញ់ចាប់ខណៈទទួលបានព័ត៌មានថា ក្រុមចោរប្លន់ប្រដាប់កាំភ្លើង។

លោកអធិការបន្តថា មុនដំបូងក្រុមចោរប្លន់បានប្រើរូបភាពជាការមកទិញរថយន្តនិងសុំបើកសាក ប៉ុន្តែពួកគេបានដកកាំភ្លើងភ្ជង់យករថយន្តនេះតែម្តង។

ពេលនេះសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធបន្ទាប់ពីឃាត់បានរថយន្ត និងតាមប្រមាញ់ក្រុមចោរប្លន់៕

20e794b3-acfa-49c7-ac5c-e9ba04755664

f1e31f22-1163-4607-a666-6b450ced932b

d86c4176-1d67-4c61-a2b4-b299a5ad49f0

40b86c4c-a16e-403f-9dfb-7f07393bc42c

1318b895-7f53-46b6-a324-ce8ef4c41dd0

8772f3b2-17af-470a-a58d-2b2067219aeb

d65fd2d9-25e2-4e79-ae3b-4901948722f0

6ddd02ce-37a7-499f-9c3e-e0d2237ddbe7

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print