អភិបាលខេត្តកំពង់ចាមអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា១ខ្នងជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២​នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឃឹម សេរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំតុងរ៉ុង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកប៉ាន សូស័ក្តិ រដ្ឋមន្រីក្រសួងពាណិជ្ជកម្ម បានអញ្ជេីញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

ពិធីនេះប្រារព្ធនៅក្នុងបរិវេណអនុវិទ្យាល័យនិងបឋមសិក្សា ហ៊ុន សែន មុនីវង្ស ស្ថិតនៅភូមិទ្រមុខទី១ ក្នុងឃុំ
តុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះក៏មានការអញ្ចើញចូលរួមពីលោកអភិបាលរងខេត្ត  តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ ៕

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print