ក្រសួង​មហាផ្ទៃ​៖​ អភិបាលរាជធានី-ខេត្ត​ សូមផ្ដល់កិច្ចសហការគាំទ្រក្នុងការចែកលិខិតអញ្ជើញអ្នកមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹងជូន​ លោក លោកស្រីអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត ស្ដីពីការផ្ដល់នូវកិច្ចសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីគាំទ្រដល់ដំណើរការផ្ដល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ យោងតាមលិខិតលេខ៧១២ គ.ជ.ប ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប)។

ជាក់ស្ដែង​នៅក្នុង​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ បានបញ្ជាក់ថា​ យោងតបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រីអភិបាលនៃគណៈ អភិបាលរាជធានី ខេត្ត ជ្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្ដល់កិច្ចសហការគាំទ្រក្នុងការចែកលិខិតអញ្ជើញអ្នកមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ការចែកលិខិតអញ្ជើញនេះធ្វើនៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ដូច្នេះ ដើម្បីធានាឱ្យដំណើរការ ក្នុងការចែកលិខិតអញ្ជើញអ្នកមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃសូមណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ពិសេសរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្ដល់កិច្ចសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ធ្វើការគាំទ្រ ក្នុងការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១

សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្តចាត់ចែង អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print