រដ្ឋបាលចោមចៅទី៣សហការណ៍ជាមួយម្ចាស់ផែស្ងួត​ អ៊ូលែរឈូសឆាយចាក់ថ្មជួសជុលផ្លូវមួយខ្សែ

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រង បានដឹកនាំក្រុមការងារចុះជួយសហការណ៍ជាមួយឯកឧត្តម​ អៀម​ ចន្ថា​ ម្ចាស់ផែស្ងួត​ អ៊ូលែរ ឈូសឆាយនឹងចាក់ថ្មដេីម្បីជួសជុលផ្លូវមួយខ្សែដែលស្ថិតក្នុងភូមិជម្ពូវ័ន១ភ្ជាប់និងភូមិព្រៃព្រៃជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានថ្លែងថា​ ផ្លូវមួយ​ខ្សែខាងលេីមានប្រវែង​ ៣៥០ម៉ែត្រ​ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ។

លោក​ វ៉ា​ សាវឿន​បន្តថា​ ដោយសារតែឃេីញផ្លូវខាងលេីទ្រុឌទ្រោមខ្លាំងពិបាកដល់បងប្អនប្រជាពលរដ្ឋធ្វេីដំណេីរទេីបលោកបានសហការណ៍ជាមួយឯកឧត្តម​ អៀម​ ចន្ថា​ ម្ចាស់ផែស្ងួត​ អ៊ូលែរ ដាក់គ្រឿងចក្រឈូសកៀរដីនឹងចាក់ថ្មមិចតូចៗបង្ហាប់ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print