អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចេញរថយន្តបាញ់ទឹកពន្លត់

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានម្ចាស់ទុកចោល និងមានបុរសអនាថាម្នាក់ដេីររេីសអេតចាយបានមកស្នាក់នៅបណ្ដោះអាសន្ន ក៏បង្កាត់ភ្លេីងទុកចោលបណ្ដាលឲ្យឆាបឆេះចេញជាអណ្ដាតភ្លេីងរាលដាលយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អេីលអ្នកជិតខាង​រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ ហៅក្រុមជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​មកអន្តរាគមន៍​បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រ​ ​ឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា​ ឆ្នាំ២០២២ ស្ថិតនៅផ្ទះល្វែងទុកចោលមួយកន្លែង នៅតាមផ្លូវជាតិលេខ១ (ទល់មុខដីយាយផាន់) ក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះល្វែងខាងលើមានចំនួន៣ទៅ៤ល្វែងដែលម្ចាស់ទុកចោលជាច្រើនខែឆ្នាំមកហើយ ព្រមទាំងមានក្រុមអ្នករើសអេតចាយមកស្នាក់នៅបែបអនាធិបតេយ្យផងដែរ ។ លុះនៅយប់កើតហេតុស្រាប់តែមានផ្សែងហុយទ្រលោម ទើបប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ខ្លាចរាលដាលដល់ផ្ទះពួកគាត់ តែស្ថានភាពគ្រប់គ្រងមិនបាន ដោយអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ទើបប្រជាពលរដ្ឋរាយការណ៍អាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញចេញរថយន្តបង្ការ សង្គ្រោះអគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើងដើម្បីកុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។
ក្នុងករណីអគ្គិភ័យខាងលើនេះ កម្លាំងជំនាញបានប្រើពេលប្រហែល១ម៉ោងក៏បានបាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ និងប្រើប្រាស់ទឹកអស់ចំនួន៥គ្រឿង ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុ គឺបណ្ដាលមកពី ជនអនាថាបង្កាត់ភ្លើងក្នុងផ្ទះល្វែងទុកចោល ទើបរាលដាលឆាបឆេះយ៉ាងដូច្នេះ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print