ខេត្តកំពង់ឆ្នាំង ៖ ក្រុមចោរប្លន់ដ៏សកម្មនៅខេត្តកំពង់ឆ្នាំង ចំនួន៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តធ្វើការ ស្រាវជ្រាវនិងចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពជិះម៉ូតូកៀរផ្តួលម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងក្រុង និងស្រុកចំនួន៤ នៅខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យទាំង៩នាក់ត្រូវបានសមត្ថកិច្ចបង្ហញមុខកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីត្រី ប៉ុល វុទ្ធី ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានចំនួន៩នាក់ មាន៖ ១-ភឿន មិថុនា ជាមុខសញ្ញាជិះម៉ូតូមកកៀរមូតូជនរងគ្រោះ ឱ្យដួល រួចប្រើដាវដេញកាប់ទៅលើជនរងគ្រោះឱ្យរត់ ដើម្បីយកមកម៉ូតូតែម្តង, ២-ឈ្មោះ ស និមល , ៣ -ឈ្មោះ ណន ថាន ៤ -ឈ្មោះ ងន សៀងលី, ៥ ប៊ន រស់,៦- ឈ្មោះ រ៉េត ឡុង ៧ -ឈ្មោះ ហូ អូន, ៨ -ឈ្មោះ យ៉ាន ពិសី និង ៩- ឈ្មោះ សាន់ (មិនទាន់សួរចម្លើយចប់) ជនសង្ស័យទាំង ៩ នាក់មានទីលំនៅ ឃុំ មា.នក ស្រុកសាមគ្គីមានជ័យ។
លោក ឧត្តម សេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរង បានឱ្យដឹងទៀតថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាព នៅស្រុកចំនួន គឺស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និង រលាប្អៀរ ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់តាំងដើមខែកក្កដា រហូតដល់ ចុងខែសីហា តែងតែធ្វើនៅពេលយប់ស្ងាត់ ពេលដែលប្រជាពលរដ្ឋជិះម៉ូតូម្នាក់ឯង តាមផ្លូវ បក្ខពួកក្រុមនេះតែងតែបាននាំគ្នាពួនស្ទាក់ដេញកាប់ និង ដេញកៀម៉ូតូផ្តួលម៉ូតូជនរងគ្រោះ រួចនាំគ្នាយកម៉ូតូគេចខ្លួនបាត់ ។
ថ្ងៃចុងក្រោយដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពគឺ កៀម៉ូតូប្រជាពលរដ្ឋនៅភ្នំព្រះធាតុស្រុកសាមគ្គីមានជ័យ ។ ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិចុះធ្វើការស្រាវជ្រាវតាមដាន រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួនបានក្រុមជនសង្ស័យបានតែម្តង ។
បច្ចុប្បន្នក្រុមជនសង្ស័យកំពុងធ្វើការសាកសួរយកម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា