ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៤២នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណីទូទាំងប្រទេស នៅថ្ងៃទី០៨ ខែកញ្ញានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤២នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់មនុស្ស ១៥នាក់ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ៨នាក់ ,បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់មនុស្ស ១នាក់ និងប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ១៨នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក)ស្មេីនិង ៣១,២៤ក្រាម និង១៩កញ្ចប់តូច ។
ជាក់ស្ដែងលទ្ធផលក្នុងករណីបង្រ្កាបខាងលើនេះចំនួន ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់មនុស្ស ១នាក់ និងប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៥នាក់ ចាប់យក(ម៉ាទឹកកក) ស្មេីនិង ១,២៨ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់មនុស្ស ៤នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ១៩,២៧ក្រាម។
៣ / កំពង់ឆ្នាំង៖ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់មនុស្ស ១នាក់។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់មនុស្ស ២នាក់ ចាប់យក(ម៉ាទឹកកក) ៥,៨៣ក្រាម។
៥ / កំពត៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក(ម៉ាទឹកកក)ចំនួន ១៦កញ្ចប់តូច។
៦ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ៤,១២ក្រាម និង២កញ្ចប់តូច។
៧ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ០,១៦ក្រាម។
៨ / ព្រៃវែង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៩ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ០,២២ក្រាម។
១០ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៩នាក់ ស្រី ២នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ០,២៧ក្រាម។
១១ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់ និងប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៤នាក់ ស្រី ១នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ០,០៩ក្រាម។
១២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់មនុស្ស ២នាក់ ចាប់យក(ម៉ាទឹកកក) ១កញ្ចប់តូច ៕ដោយ៖ស តារា
រូបភាព៖ឯកសារ