ជំនន់ទឹកភ្លៀង ហក់ឡើងនៅចំណុចខ្លះ តាមព្រំដែន នៃខេត្តបន្ទាយមានជ័យ ជាប់នឹងស្រុកអារញ្ញ ខេត្តស្រះកែវ

ចែករំលែក៖

(ខេត្តបន្ទាយមានជ័យ)÷ស្របពេលមេឃ បន្តខ្មៅអួរអាប់ប៉ុន្មានថ្ងៃជាប់ៗគ្នា មកនេះរហូតដល់រសៀលថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២នេះស្ថានភាពជំនន់ទឹកភ្លៀងបានបន្តហក់ឡើង នៅចំណុចខ្លះតាមព្រំដែននៃខេត្តបន្ទាយ មានជ័យ ជាប់នឹងស្រុកអារញ្ញ ខេត្តស្រះកែវ ដែលកំពុង មានទឹកជំនន់ដែរនោះ ។

បើយោងតាមមន្ត្រីអាជ្ញាធរ សមត្ថកិច្ចកងកម្លាំង និងមន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹកបានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះពីស្ថានភាពទឹកជំនន់ និងអាកាសធាតុនៅខេត្តបន្ទាយមានជ័យដូចតទៅ÷

១- ស្ថានភាពទឹក ច្រកទឹកអូរ (ព្រំដែន) ស្ពានច្រក ព្រំដែនតំបន់ម៉ាឡៃ (កម្ពុជា) ភូមិក្បាលស្ពានឃុំ-ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកព្រំដែនតំបន់ណងព្រឺ ឃុំណងព្រឺ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទឹកបានឡេីង ៤,៥ ម៉ែត្រ (កំពស់ទឹក ១,២ ម៉ែត្រ ទទឹងអូរ ១២ ម៉ែត្រ) មានជំនន់ទឹកភ្លៀង ហូរលើស្ពាន)។ ពេលនេះ អាកាសធាតុ មេឃអាប់អួរ មានភ្លៀងធ្លាក់ កម្រិតខ្សោយទៅមធ្យម ។

២- ស្ថានភាពទឹកនៅអូរល្ហុង (អូរព្រំដែន) ភូមិសន្តិភាព ឃុំទួលពង្រ និងចំណុចអូរខៃដន ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បន្តហក់ឡេីងកម្រិតកំពស់ទឹក ៥,៣៦ ម៉ែត្រ (កំពស់ឱ្យប្រយ័ត្ន ៥,៥ ម៉ែត្រ)។ តែទឹកហូរធម្មតា ដែលជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀង ហូរមកប្រទេសថៃ។ អាកាសធាតុ ផ្ទៃមេឃអាប់អួរ ប៉ុន្តែពុំមានទឹកជំនន់។

៣- ស្ថានភាពទឹកអូរបីជាន់ (អូរព្រំដែន) ទឹកឡេីងដែរ ក្នុងស្រុកអូរជ្រៅ ដោយមានទឹកហូរ មកពីថៃ និងទឹក ភ្លៀងក្នុងស្រុក ប៉ុន្តែមិនមានជំនន់ផ្ទៃមេឃខ្មៅអាប់អួរ ។

៤- ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្ម ឃុំគោករមៀត នៅស្រុកថ្មពួក មានទឹកហូរមកពីដីថៃ ទឹក ភ្លៀង តែមិនមានជំនន់ទេ។ អាកាសធាតុមេឃអាប់អួរ ។

៥- ស្ថានភាពទឹកស្ទឹងមង្គលបូរី ស្រកនៅកម្រិតកំពស់ ៥,១ ម៉ែត្រ មិនមានជំនន់ទេ (កំពស់ប្រុងប្រយ័ត្ន ៦,៥ ម៉ែត្រ)។

៦- ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណ ឡេីងនៅកម្រិតកំពស់ ៦,៩៧ ម៉ែត្រ(កំពស់ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ)។

៧- ស្ថានភាពទឹកស្ទឹងស្ពានស្រែង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ឡេីងកម្រិតកំពស់ ១៣,៤៦ ម៉ែត្រ (កំពស់ប្រុងប្រយ័ត្ន ១៤,០០ ម៉ែត្រ) ។

៨- ស្ថានភាពទឹកអាងត្រពាំថ្មឃុំប៉ោយចារនៅស្រុក ភ្នំស្រុក ឡើងនៅកម្រិតកំពស់ ១៦.៩៨ម (កម្រិតប្រកាស ១៧.៤០ ) ពោលគឺ នៅគ្រប់គោលដៅនៃទិសនានាក្នុងខេត្ត មានស្ថានភាពទឹកហក់ឡើងខ្លះ ។

...

ឯជំនន់ទឹកភ្លៀងនៅចំណុចខ្លះ នៃស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ បាននឹងកំពុងហក់ឡើង។ ទឹកទាំងនោះក៏មានមួយផ្នែក ធំ និងត្រូវហូរមកព្រំដែន កម្ពុជា ថៃ ដែលជាស្ថានដីទាបជាង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print