អ្នកសុីឈ្នួលបើកបររថយន្តដឹកទំនិញម្នាក់ពេលបើកដល់ផ្លូវកោងខ្វះការប្រុងប្រយ័ត្ន្ងបានរេចង្កូតធ្លាក់ចូលប្រឡាយទឹកជ្រៅស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តក្រចេះ៖ អ្នកសុីឈ្នួលបេីកបររថយន្តដឹកជញ្ជូនដេីមស្វាយចន្ទី ឬដេីមកៅស៊ូម្នាក់បានបើករថយន្តក្នុងល្បឿនលឿនពេលដល់ផ្លូវបត់កោងបាត់បង់ម្ចាស់ការក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍បើកបររថយន្តជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹករហូតដល់ស្លាប់នោះបានកើតឡើងនៅវេលាម៉េាង១៦ៈ២០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៧៨A
ត្រង់ចំណុចគីឡូម៉ែត្រលេខ១០២-១០៣ ក្នុងទិសដៅពីស្រុកស្នួល ខេត្តក្រចេះទៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មេាះ តិ ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ រស់នៅភូមិ១០០ខ្នង (អន្លង់ជ្រៃ) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  មានមុខរបរជាអ្នកសុីឈ្នួលបេីកបររថយន្ត សាំយ៉ុងកែច្នៃ ពណ៌ស គ្មានស្លាកលេខ ដេីរទិញដេីមស្វាយចន្ទី ឬដេីមកៅស៊ូដេីម្បីដឹកជញ្ជូនយកទៅលក់នៅស្រុកមេមត់។
ជាអកុសលពេលបើករថយន្តមកដល់ចំណុចកើតហេតុខាងលើត្រង់ផ្លូវបត់កោងក៏រេចង្កូតបាត់បង់ម្ចាស់ការជ្រុលធ្លាក់ចូលប្រឡាយទឹកជ្រៅខាងស្ដាំដៃបណ្ដាលឱ្យស្លាប់បាត់ជីវិតភ្លាមៗតែម្តង។

ក្រោយកើតហេតុ កម្លាំងអធិការដ្នាន
នគរបាលចរាចរណ៍ស្រុកស្នួលក៏បានចុះដល់កន្លែងធ្វើការពិនិត្យនិងធ្វើកេាសល្យវិច័យឃេីញថា ករណីគ្រេាះថ្នាក់នេះពិតជាបង្កឡើងដេាយខ្លួនឯងមែន ដេាយសារតែការបេីកបរមានការធ្វេសប្រហែសហើយស្ថិតក្នុងស្ថានភាពផ្លូវកោង។

ក្រោយស្រង់មកលើគោករួច រថយន្តសាំយ៉ុងកែច្នៃគ្មានស្លាកលេខមួយគ្រឿងនេះត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគេាកនៃអធិការដ្ឋានស្រុកស្នួល រីឯសាកសពត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្រុក
ស្នួលដឹកយកទៅប្រគល់ឱ្យសាច់ញាតិធេី្វបុណ្យតាមប្រពៃណី ៕

...


ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print