ក្លិប Chelsea ពិភាក្សាជាមួយគ្រូបង្វឹក Brighton លោក Graham Potter

ចែករំលែក៖

ក្លិបតោខៀវ Chelsea គ្រោងនឹងជួបពិភាក្សាជាមួយគ្រូបង្វឹក Brighton លោក Graham Potter អំពីការជំនួស Thomas Tuchel ដែលត្រូវបានបណ្តេញចេញ។លោក Tuchel ដែលបានឈ្នះពានរង្វាន់ចំនួនបីក្នុងរយៈពេល២០ខែនៅកីឡដ្ឋានStamford Bridge ត្រូវបានបណ្តេញចេញដោយក្រុមតោខៀវកាលពីថ្ងៃពុធ។

អតីតគ្រូបង្វឹក Swansea និង Ostersunds FK លោក Potter មានវ័យ៤៧ឆ្នាំត្រូវបានអនុញ្ញាតដោយក្លិប Brighton ដើម្បីនិយាយជាមួយភាគីក្លិប Chelsea ខណៈដែលលោក Tuchel ត្រូវបានបណ្តេញចេញពីការងារបន្ទាប់ពីបាត់បង់ទំនុកចិត្តលើកីឡាកររបស់ Chelsea និងម្ចាស់ថ្មីដែលបានចូលកាន់តំណែងនៅក្លិបកាលពីខែឧសភា។

លោក Potter ដែលត្រូវបានគេចាត់ទុកថាជាអនាគតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបាននាំក្រុម​ Brighton ឡើងទៅលេខរៀងទីក្នុងតារាងក្នុងរដូវកាលនេះបន្ទាប់ពីឈ្នះលើកនិងស្មើមួយប្រកួតក្នុងចំណោមប្រកួតនៅ Premier League រដូវកាលនេះ។ គាត់ត្រូវបានតែងតាំងនៅក្នុងខែឧសភា ឆ្នាំ ២០១៩ ហើយបានដឹកនាំក្លិបឈានដល់ចំណាត់ថ្នាក់ទី១៥ ទី១៦ និងទី៩ ក្នុងការដឹកនាំ៣រដូវកាលរបស់គាត់។

ភាពជាម្ចាស់ថ្មីរបស់ក្លិប Chelsea គ្រប់គ្រងការចំណាយ២៥៥.៣លានផោនក្នុងទីផ្សាររដូវក្តៅ ដោយនាំយកកីឡាករថ្មីចំនួន៨នាក់។ក្រុមនេះឈរនៅលេខរៀងទី៦ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីឈ្នះ៣ ស្មើ១ និងចាញ់២នៅពេលដែលពួកគេបានចែកផ្លូវជាមួយលោក Tuchel

សារព័ត៌មាន BBC Sport បានឲ្យដឹងថា ការសម្រេចចិត្តបណ្ដេញគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះនឹងត្រូវបានគេចាត់ទុកមិនមែនដោយសារការចាញ់ ក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេនៅលើទឹកដីក្រុម Dinamo Zagreb កាលពីថ្ងៃអង្គារនោះទេ។

Chelsea គ្រោងនឹងធ្វើការណាត់ជួបយ៉ាងរហ័ស ហើយលោក Potter ស្ថិតក្នុងចំណោមអ្នកចាប់អារម្មណ៍ក្នុងការកាន់កាប់តំណែងជាគ្រូបង្វឹក រួមជាមួយនឹងអតីតគ្រូបង្វឹក Spurs និង Paris St-Germain លោក Mauricio Pochettino, អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane និងគ្រូបង្វឹក Leicester បច្ចុប្បន្នលោក Brendan Rodgers

ទាក់ទងនឹងការស្វែងរកអ្នកជំនួសលោក Tuchel ក្លិបតោខៀវក៏ត្រូវបានគេជឿថា កំពុងស្វែងរកអ្នកគ្រប់គ្រងរយៈពេលវែងដែលចែករំលែកចក្ខុវិស័យរបស់ពួកគេសម្រាប់វប្បធម៌សហការគ្នា ហើយដែលនឹងផ្តោតលើការអភិវឌ្ឍន៍កីឡាករទាំងអស់នៅក្នុងក្រុម (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print