ប្រជាពលរដ្ឋ សំណូមពរសាលារាជធានីភ្នំពេញជួយមើលផងផ្លូវលំភូមិចំរើនផលផង

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវលំមួយខ្សែ ស្ថិតនៅក្នុងភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុន ព្រុំប្រទល់ជាប់ជាមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរងនូវការខូចខាតយ៉ាងដំណំស្ទើរធ្វើដំណើរលែងកើតទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋសំណូមពរដល់សាលារាជធានីភ្នំពេញជួយ ឬទម្លាក់គម្រោងជួសជុលផ្លូវនេះផង ។

កំណាត់ផ្លូវដែលរងការខូចខាតខាងលើនេះ លាតសន្ធឹងពីផ្លូវ២៧១ ឆ្ពោះទៅកាន់ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុន និង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានប្រវែងជិត ៣០០០ ម៉ែត្រ ទទឹងជាង៥ម៉ែត្រ ។ មន្ត្រីមូលដ្ឋានដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កំណាត់ផ្លូវមួយខ្សែខាងលើនេះអាជ្ញាធរមូលដ្ឋានបានលើកគម្រោងស្នើសុំទៅសាលារាជធានីភ្នំពេញធ្វើការជួសជុលយូរមកហើយ គឺតាំងពីផ្លូវចាប់ផ្តើមខូចតិចតួចមកម្ល៉េះ ប៉ុន្តែសាលារាជធានីភ្នំពេញមិនទាន់ទម្លាក់គម្រោងស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ដូចរបាយការណ៍មន្ត្រីមូលដ្ឋានបានស្នើទៅនោះទេ ខណដែលគេដឹងថា ផ្លូវនេះចំណាយថវិកាជួសជុលជាង៧០០០លានរៀលនោះ ។

ដូច្នេះប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលំមួយខ្សែនេះសំណូមពរដល់លោកអភិបាល រាជធានីភ្នំពេញ មេត្តាជួយ ស្ថាបនាផ្លូវមួយខ្សែខាងលើនេះឡើងវិញជូនប្រជាពលរដ្ឋផង ព្រោះផ្លូវលំមួយខ្សែនេះ មានសារសំខាន់ណាស់ គឺអាចរំដោះការកកស្ទះចរាចរណ៍ត្រង់ផ្លូវលេខ ២៧១ និង ៣៧១ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ។

ទោះយ៉ាងណាណាលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា លោកមិនមែនព្រងើយកន្តើយបញ្ហានេះទេ ព្រោះកាលពីខែធ្នូចុងឆ្នាំ២០១៥ កន្លងទៅលោក ធ្លាប់បានធ្វើសំណើរជាលាយល័ក្ខអក្សរ និងរាយការណ៍ ទៅកាន់សាលារាជធានីភ្នំពេញម្តងរួចមកហើយ ៕

af0e7235-6f14-4ec6-878d-a7599375c0c4

3c838602-f98d-4e6a-9165-0742ce7d2a59

267e1322-fe6b-4a06-be8e-e89439818331

c0feff99-ea59-474b-ac41-8200efe00eec

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print