ត្រៀមបញ្ជូនទៅសាលាដំបូងរសៀលនេះករណី កងរាជអាវុធហត្ថខេត្តកំពង់ចាម៦នាក់ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២២នេះ ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមត្រៀមបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីត្រូវបានឃាត់ខ្លួនបាន ។

សូមបញ្ជាក់ថា ជនសង្ស័យចំនួន០៦នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមចំនួន៦នាក់ រថយន្ត០១គ្រឿង ម៉ូតូចំនួន០២គ្រឿង ដឹកនាំដោយលោក វរសេនីយ៏ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម ដោយមានការឯកភាព សម្របសម្រួល និតិវិធីពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន ។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើង នៅវេលាម៉ោង ១៩.០០នាទី ថ្ងៃទី ០៧.០៩. ២០២២ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្កកំពង់ចាម ។

ជាលទ្ធផល សមត្ថកិច្ចជំនាញឃាត់ខ្លួន ជនសង្ស័យបានចំនួន០៦នាក់
១.ឈ្មោះ សាត សំអាត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
២. ឈ្មោះ កែវ ចាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៣. ឈ្មោះ ស្រេង ពិសី ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៤. ឈ្មោះ ថេន ខួច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទី១ សង្កាត់វាងវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៥. ឈ្មោះ និត មន្នី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រសនៅភូមិក្រែក ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។
៦ . ឈ្មោះ អាង សុខណា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រសនៅភូមិសំ បូរផល ឃុំក្រែក ស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ ។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សរចំនួន០២ កញ្ចប់ ទម្ងន់០,៣១ក្រាម ទូរសព្ទដៃ០៤ គ្រឿង ប្រាក់ញុះញង់ចំនួន ០៥ មុឺនរៀល

បច្ចុប្បន្ន បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ៖អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print