ព្រះរាជពិធីបុណ្យព្រះសពដ៏កម្រសម្រាប់ព្រះមហាក្សត្រិយានី អេលីហ្សាបែតទីពីរ

ចែករំលែក៖

ក្រោយព្រះមហាក្សត្រីអង់គ្លេស អេលីហ្សាបែតទីពីរទ្រង់យាងចូលទិវង្គតមក ចក្រភពអង់គ្លេស បានសម្រេចរៀបចំព្រះរាជពិធីបុណ្យព្រះសពរយៈពេល១០ថ្ងៃ ដើម្បីជាការគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រដែលគ្រងរាជសម្បត្តិយូរបំផុត គឺមានរយៈពេលជាង៧០ឆ្នាំ។

ពិភពលោកនឹងមើលឃើញព្រះរាជពិធីបុណ្យសពដែលបានរៀបចំយ៉ាងល្អិតល្អន់បំផុតមិនធ្លាប់មាន ដោយមានការបាញ់កាំភ្លើងធំ វាយជួងទូទាំងប្រទេស និងមានពលរដ្ឋរាប់សិបលាននាក់ចូលរួម។
ព្រះរាជពិធីបុណ្យព្រះសពថ្វាយព្រះមហាក្សត្រិយានីមានឈ្មោះថា «ស្ពានឡុងដុង» ដែលបានត្រៀមលក្ខណៈជាច្រើនឆ្នាំកន្លងមកហើយ ដោយសារតែព្រះមហាក្សត្រិយានីមានព្រះជន្មចាស់ជរាទៅហើយ។
ព្រះរាជពិធីបុណ្យព្រះសពមានរយៈពេល១០ថ្ងៃ គឺ៖
ថ្ងៃទី១ ៖ ទឹកដីអង់គ្លេសស្ថិតនៅក្នុងការកាន់ទុក្ខចាប់ពីថ្ងៃទីមួយដែលព្រះមហាក្សត្រិយានីយាងចូលទិវង្គត។ ព្រះអង្គម្ចាស់ Charles ក្លាយជាស្តេចគ្រងរាជ្យដោយស្វ័យប្រវត្តិនៅអង់គ្លេសនិងអៀរឡង់ខាងជើង ក៏ដូចជាប្រទេសស្ថិតនៅក្នុងក្រុមមានដូចជា កាណាដា អូស្ត្រាលីជាដើម។
ជួងបានបន្លឺឡើងនៅទីក្រុងឡុងដុងរយៈពេល១ម៉ោងនាពេលល្ងាច និងបាញ់កាំភ្លើងធំនៅវិមាន Edinburgh តំបន់ស្កុតឡែន និងនៅរមណីយដ្ឋាន Hyde ក្នុងទីក្រុងឡុងដុង ដោយក្នុងរយៈពេល១០វិនាទីបាញ់មួយគ្រាប់ ស្មើនឹងអាយុ១ឆ្នាំ ដូច្នេះមានការបាញ់៩៦គ្រាប់។
ថ្ងៃទី២ ៖ ព្រះសពត្រូវបានដង្ហែទៅកាន់ Holyrood ដែលជាទីកន្លែងគង់នៅរបស់ព្រះមហាក្សត្រិយានី នៅវិមាន Edinburgh តំបន់ស្កុតឡែន។ សមាជិករាជវង្សនិងមន្ត្រីរាជការនឹងចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ Charles III ហើយព្រះអង្គនឹងថ្លែងសុន្ទរកថាជាលើកដំបូង ។ នៅក្នុងពិធីនោះក៏មានបាញ់កាំភ្លើងធំ៤១គ្រាប់ផងដែរ នៅរមណីយដ្ឋាន Hyde និង ៦២គ្រាប់នៅទីក្រុងឡុងដុង ។ ក្រុមតន្ត្រីនឹងប្រគំបទ “God Save the King” ។
ថ្ងៃទី៣៖ ពិធីនឹងត្រូវបានរៀបចំឡើងនៅព្រះវិហារ St. Giles មានការចូលរួមពីរាជវង្ស ហើយព្រះមហាក្សត្រថ្មីនឹងជួបជាមួយប្រមុខដឹកនាំតំបន់ស្វ័យភាព ស្កុតឡែន ។
ថ្ងៃទី ៤៖ ព្រះសពព្រះមហាក្សត្រិយានីបានដង្ហែចេញពីព្រះវិហារSt. Giles ឆ្ពោះទៅកាន់ទីក្រុងឡុងដុង ដោយដង្ហែពេញមួយយប់នៅក្នុងទីក្រុងតាមរថភ្លើង។ ព្រះមហាក្សត្រថ្មី Charles III និងព្រះមហេសី Camilla នឹងស្តាប់សាររំលែកទុក្ខពីប្រធានខុទ្ទកាល័យព្រះបរមរាជវាំងដែលប្រកាសនៅទីក្រុងឡុងដុង។
ថ្ងៃទី៥និងទី៦ ៖ ក្រោយចូលដល់ទីក្រុងឡុងដុង ព្រះសពត្រូវបានដង្ហែតាមរថយន្តទៅកាន់ព្រះរាជវាំង Buckingham ។ ពលរដ្ឋរាប់សិបពាន់នាក់អាចឡើងដល់រាប់លាននាក់នឹងឈរតម្រង់ជួរបង្ហាញពីការគោរពដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានីនៅជុំវិញវិមាន Victoria ជិតអគាររដ្ឋសភានិងទន្លេ Thames និងពិធីផ្សេងៗរៀបចំនៅទីក្រុងឡុងដុង។
ថ្ងៃទី៧ ៖ ប្រមុខដឹកនាំដំបូងមកពីបរទេសចូលទៅគោរពវិញ្ញាណក្ខន្ធ នៅវិមាន Westminster។
ថ្ងៃទី៨ ៖ ព្រះមហាក្សត្រថ្មីជួបជាមួយនាយករដ្ឋមន្ត្រីដែលជាជំនួបផ្លូវការរបស់រដ្ឋាភិបាល។
ថ្ងៃទី៩-១០៖ ព្រះសពត្រូវបានរៀបចំពិធីនៅវិមាន Westminster ដោយមានការចូលរួមពីសមាជិករាជវង្ស ប្រមុខដឹកនាំអង់គ្លេស និងបណ្តាប្រទេសជុំវិញពិភពលោក។ អ្នកដែលចូលគោរពវិញ្ញាណក្ខន្ធចុងក្រោយគឺនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ។ ពិធីដង្ហែព្រះសពត្រូវបានធ្វើឡើងដោយមានអ្នកចូលរួមប្រវែង១,៥គីឡូម៉ែត្រ ៕ ដោយធីរីណា

...

រូប​ថត​ :tienphong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print