តោះ​! មកស្វែងយល់ពីផ្លាកសញ្ញា​ចរាចរណ៍​ សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ មានភ្លើងសញ្ញាចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​ផ្លាកសញ្ញា​សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ មានភ្លើងសញ្ញាចរាចរណ៍ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។

ជាមួយគ្នានោះ​ ក្រសួង​ ក៏បានបង្ហាញពីផ្លាកសញ្ញា​ផ្លាកសញ្ញាគ្រោះថ្នាក់៖ “មានសត្វព្រៃឆ្លងកាត់ ,ផ្លូវរអិល និងមានថ្មធ្លាក់ “។

ដូច្នេះ​ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print