យប់នេះមានព្រះចន្ទពណ៌ទឹកក្រូច និងមូលបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក

ចែករំលែក៖

រាត្រីនេះព្រះចន្ទពេញវង់មូលបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក ហើយមានពណ៌ទឹកក្រូច ចំថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិចិន វៀតណាម និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី ។

សារមន្ទីរតារាសាស្ត្រ Chungju Guryeo ក្នុងប្រទេសកូរ៉េខាងត្បូងបានប្រកាសថា «ព្រះចន្ទពេញវង់មូលបំផុតមិនធ្លាប់មានរយៈពេល ១០០ឆ្នាំកន្លងមកកើតឡើងចំថ្ងៃបុណ្យសែនព្រះខែ។ ក្រៅពីពេញវង់ ព្រះចន្ទនៅយប់ពេញបូណ៌មីនេះមានពណ៌ទឹកក្រូច។ ព្រះចន្ទពណ៌ទឹកក្រូចត្រូវបានគេហៅថាជាព្រះចន្ទប្រមូលភោគផល ដែលជាពេលវេលាកសិករប្រមូលផលកសិកម្មរបស់ខ្លួន ។
តាមតារាសាស្ត្រ ព្រះចន្ទប្រមូលផលកើតឡើងនៅពេលដែលផ្ទៃរាបស្មើគន្លងរបស់ព្រះចន្ទនៅជុំវិញផែនដីរួមផ្សំជាមួយនឹងផ្ទៃរាបស្មើនៃគន្លងផែនដីជុំវិញព្រះអាទិត្យ បង្កើតទៅជាមុំយ៉ាងតូចមួយ។ ជាមធ្យម ព្រះចន្ទរះឡើងយឺត៥០នាទីបន្ទាប់ពីព្រះអាទិត្យអស្តង្គតជារៀងរាល់ថ្ងៃ ប៉ុន្តែដោយសារតែវានៅជិតនឹងរដូវស្លឹកឈើជ្រុះពេលវេលានេះត្រូវបានខ្លីត្រឹមតែ៣០នាទីប៉ុណ្ណោះ។
ជាទូទៅការបំភ្លឺរបស់ព្រះចន្ទក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះនឹងមានរយៈពេលយូរជាងពេលផ្សេងទៀតនៃឆ្នាំ ហើយក៏មានពណ៌ទឹកក្រូច និងភ្លឺជាងធម្មតា៕ ដោយធីរីណា

រូប​ថត​ :​ sky news

...

រូប​ថត​ :​ George Tucker

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print