គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ រៀបចំសណ្តាប់ធ្នាប់ និងពង្រឹងសន្តិសុខ

ចែករំលែក៖

ភ្នំពេញៈ ដើម្បីធានាបាននូវ សណ្តាប់ធ្នាប់ និងសន្តិសុខល្អនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តវិធានការ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ពង្រឹងសន្តិសុខ និងរឹតបន្តឹងច្បាប់ចរាចរទាំងថ្ងៃ ទាំងយប់ សំដៅធ្វើយ៉ាងណាអោយកិច្ចការងារទាំងអស់នេះកាន់តែមាន ប្រសិទ្ធភាព និងទទួលបានការសាទរពីប្រជាពលរដ្ឋ។
អនុវត្តតាមការណែនាំរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោកហ៊ត គឹមនី អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់នៅបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ សង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យុទ្ធនាការនេះ លោកអភិបាលរងខណ្ឌ បានណែនាំដល់បងប្អូនអាជីវករអោយបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សារចិញ្ចើមផ្លូវដោយទុកឲ្យអ្នកធ្វើដំណើរថ្មើជើងអាចដើរបាន ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៏ ។
ក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមបណ្តាផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកករបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាពរបៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ អោយបានល្អប្រសើរ ។
សូមបញ្ជាក់ថាយុទ្ធនាការ រៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរ និងពង្រឹងសន្តិសុខ នៅក្នុងមូលដ្ឋាន ខណ្ឌ ដើម្បី សុខសុវត្ថិភាពជូនប្រជាពលរដ្ឋនេះដែរ គណៈបញ្ជការឯកភាពខណ្ឌបានធ្វើជាប្រចាំដោយផ្លាស់ប្តូរវេនគ្នាចុះអនុវត្ត នៅតាមគោលដៅដែលបានកំណត់ រួមមានផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ ផ្លូវព្រែកបារាំ និងផ្លូវទៅកាន់ស្ពានព្រែសំរោង ក្នុងសង្កាត់ព្រែកថ្មី ជាពិសេស ចុះធ្វើរដ្ឋបាលនៅតាមតំបន់ស្មុគ្រស្មាញ

...

ដោយ៖សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print