រដ្ឋាភិបាលកាណាដា នូវែលហ្សេឡង់ កាណាដា បានទទួលស្គាល់ស្តេច Charles III គឺជាប្រមុខរដ្ឋ មិនត្រឹមតែនៅក្នុងប្រទេសអង់គ្លេសទេ គឺនៅក្នុងប្រទេសចំនួន ១៤ ទៀតដែលជាប្រទេសចំណុះស្តេចអង់គ្លេស។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១១ខែកញ្ញា បានផ្សាយថា ស្តេច Charles III បានប្រកាសជាផ្លូវការជាប្រមុខរដ្ឋបណ្តាប្រទេសស្ថិតនៅក្នុងចំណុះស្តេចអង់គ្លេស ។ នៅក្នុងប្រទេសនូវែលហ្សេឡង់ ពិធីទទួលស្គាល់ស្តេច Charles III ជាប្រមុខរដ្ឋរបស់ប្រទេសត្រូវបាន រៀបចំឡើងនៅក្នុងរដ្ឋសភានាវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ១១ខែកញ្ញា ។
មានប្រសាសន៍នៅក្នុងពិធីដ៏សំខាន់នោះ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានប្រកាសទទួលស្គាល់ ស្តេច Charles III ជាប្រមុខរដ្ឋរបស់ប្រទេសនូវែលហ្សេឡង់។នៅក្នុងពិធីនោះ នាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញ ពីគុណបំណាច់របស់ព្រះមហាក្សត្រិយានី Elizabeth II ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមក។
ចំណែកនៅក្នុងប្រទេសអូស្ត្រាលីវិញ លោក David Hurley ក៏បានប្រកាសទទួលស្គាល់ស្តេច Charles III ជាប្រមុខរដ្ឋនៅក្នុងប្រទេសនេះដែរ។ ពិធីនោះក៏មានការចូលរួមពីនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanesផងដែរ។
កាលពីថ្ងៃទី ១០ ខែកញ្ញា ប្រទេសកាណាដា ក៏បានប្រកាសទទួលស្គាល់ស្តេច Charles III ជាប្រមុខរដ្ឋ ដែលពិធីរៀបចំទទួលស្គាល់ត្រូវបានធ្វើឡើងនៅទីក្រុង Ottawa ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី Justin Trudeau ផងដែរ ៕ ដោយធីរីណា
រូបថត : vtc.vn