ខេត្តកណ្ដាល: ជនត្រូវចោទម្នាក់ដែល បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិគេ ហើយព្យាយាមរត់គេចខ្លួនអស់រយៈពេល៤ឆ្នាំមកហើយនោះ ទីបំផុតត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនបាន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី ។
មន្ត្រីនគរបាលស្រុកស្អាតបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ជា វ៉ាន់ថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ជននេះមានដីកាចាប់ខ្លួនលេខៈ១០៥ដកបចខ ចុះថ្ងៃទី២០ខែមីនាឆ្នាំ២០១៩ របស់លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទលួច ប្រព្រឹត្តនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨។
បច្ចុប្បន្នជនត្រូវចោទ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ