ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ច ប្រជុំជាមួយមន្រ្តីបច្ចេកទេសនិងទីប្រឹក្សារួមទាំងនាយក ដ្ឋានទាំង៥នៃ(គ.ជ.គ.ម)នាព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ ២០២២នេះនៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដើម្បីត្រៀមរៀបចំទិវាអាស៊ានគ្រប់គ្រងគ្រោះ មហន្តរាយ និងទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្ត រាយ ថ្ងៃទី១៣ខែតុលាឆ្នាំ២០២២ខាងមុខ ក្រោមប្រធានបទ “រួមគ្នាធ្វើឱ្យមានតុល្យភាព សកម្មភាពដើម្បីលើកកម្ពស់មូលដ្ឋានីយកម្មសម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ”។
យោងតាមអនុក្រិត្យលេខ ១៧៥ អន.ក្របក ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទិវាជាតិគ្រប់គ្រង គ្រោះមហន្ត រាយ ត្រូវបានប្រារព្វធ្វើឡើងរួមជាមួយទិវាអាស៊ានគ្រប់ គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិ កាត់បន្ថយគ្រោះ មហន្តរាយ ដែលបានសម្រេចបានកំណត់យកថ្ងៃទី ១៣ ខែ តុលា ដើម្បីជាសកម្មភាពផ្សព្វផ្សាយជាសាធារណៈប្រចាំឆ្នាំ។ អនុក្រិត្យត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងអាស៊ានស្តីពីការ គ្រប់គ្រងគ្រោះមហន្ត រាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ហើយព្រឹត្តិការណ៍នេះក៏ត្រូវបានរៀបចំប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៥ ដែល ដឹកនាំដោយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន។
ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ការរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់ បន្ថយគ្រោះ មហន្តរាយ នាឆ្នាំ២០២២នេះ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ “រួមគ្នាធ្វើឱ្យមានតុល្យភាព សកម្មភាពដើម្បីលើកកម្ពស់មូលដ្ឋានីយកម្មសម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ” ក្នុងគោលបំណងលើកកម្ពស់ការ យល់ដឹងជាសាធារណៈ ស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមរយៈការចូលរួមដឹកនាំ និង អនុវត្តនៅថ្នាក់មូលដ្ឋានប្រកបដោយបរិយាបន្ន។
ទេសរដ្ឋមន្រ្តីបន្តថា ផែនការគ្រោង សកម្មភាពដែលបានស្នើឡើងសម្រាប់ឆ្នាំ ២០២២ មានយុទ្ធនាការប្រព័ន្ធផ្សព្វ ផ្សាយមានគោលបំណងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ និងលើកកម្ពស់ការយល់ដឹង អំពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយដល់សាធារណជនតាមរយៈគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ រៀបចំកន្លែងសម្រាប់តាំងពិព័ណ៌ និងបង្ហាញទីផ្សារផលិតផល ដោយបើកចំហជាសាធារណៈ ដើម្បីលើក ទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍នានាក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងការធ្វើ តុល្យកម្មសកម្មភាព ដើម្បីលើកកម្ពស់មូលដ្ឋានីយកម្មសម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ។
លោកទេសរដ្ឋមន្ត្រីបន្តថា ភាគីពាក់ព័ន្ធអ្នកចូលរួមរួម មាន ភ្នាក់ងារសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន កំពុងស្ម័គ្រចិត្តចូលរួមរៀបចំការតាំងពិព័ណ៌នេះ។ បង្កើតអោយមានកិច្ចពិភាក្សាជាសាធារណៈ ជាមួយវាគ្មិនពាក់ព័ន្ធ ដោយផ្តោតលើរបៀបដែលសហ គមន៍ វិស័យឯកជន និងអ្នកអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយធ្វើការសម្របខ្លួនទៅនឹងបញ្ហាប្រឈមលើ ការងារកាត់បន្ថយហានិ ភ័យ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ។ ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធប្រធានបទ “រួមគ្នាធ្វើឱ្យមានតុល្យភាពសកម្មភាព ដើម្បីលើក កម្ពស់មូលដ្ឋានីយកម្មសម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ នឹងត្រូវបានចែករំលែកតាមរយៈការសម្តែង ឈុតអប់រំខ្លី”។
លោកទេសរដ្ឋមន្រ្តីបានបន្តថា ព្រះរាជាណាចក្រកម្ពុជាយើង រៀបចំក្បួនដង្ហែដែលនឹងរួមបញ្ចូលមនុស្សគ្រប់វ័យ រួមទាំងយុវជន មនុស្សពេញវ័យ ចាស់ជរា ជនពិការ កាយឬទ្ធិ សហភាពសហព័ន្ធយុវជនកម្ពុជា កងរុករកនិងសង្គ្រោះគ្រោះមហន្តរាយ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលនឹងប្រព្រឹត្តទៅនៅតាមទីសាធារណៈ ដោយមានការបង្ហាញបដាពាក្យស្លោក ទង់ជាតិ និងឆៃយ៉ាំ។
ក្នុងឆ្នាំ២០២២នេះទេសរដ្ឋមន្រ្តីរំលឹកផងដែរថា រាជ រដ្ឋាភិបាល ដោយមានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយជាសេនាធិការ និងបានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានានិងកងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងថ្នាក់ក្រោមជាតិ បានពុះពារគ្រប់ឧបសគ្គ ប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការបានលើគ្រប់ ទិដ្ឋភាព និងកាលៈទេសៈនៃគ្រោះមហន្តរាយ។ សកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដាក់ ចេញគោលនយោបាយជាតិគាំពារសង្គមអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ដំណើរការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដោយបម្រុងស្បៀង គ្រាប់ពូជ និងសាច់ប្រាក់ដើម្បីជួយប្រជាជនរងគ្រោះ រៀបចំផែនការត្រៀមបម្រុងឆ្លើយតប សង្គ្រោះគ្រោះ មហន្តរាយប្រចាំឆ្នាំ បង្កើនការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយពង្រឹង សមត្ថភាពលើការត្រៀមបម្រុង ការតាមដានមុខសញ្ញាគ្រោះថ្នាក់ ការព្យាករ និងប្រកាសព័ត៌មានជាមុន អំពីហេតុការណ៍ និងគ្រោះថ្នាក់ដែល អាចកើតមានជាយថាហេតុ រៀបចំទីទួលសុវត្ថិភាព ជូនពួកគាត់៕
ដោយ៖ សូរិយា