ទីក្រុងប៉េកាំង៖ សង្ឃឹមថាទំនាក់ទំនងកម្ពុជា-ចក្រភពអង់គ្លេសនឹងបន្តរីកចម្រើនថែមទៀតក្រោមរាជស្ដេច Charles ថ្មីរបស់ចក្រភពអង់គ្លេស។ នេះជាព្រះរាជសារ
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល ។
សូមបញ្ជាក់ថា, ក្នុងព្រះរាជសារផ្ញើទៅកាន់ស្ដេច CHARLES ទី៣ នៃព្រះរាជាណាចក្រអង់គ្លេស និងអៀរឡង់ខាងជើង ជាភាសាអង់គ្លេស ព្រះបាទបរមនាថ នរោត្តម សីហមុនី មានរាជឱង្ការ ថ្វាយព្រះពរនិងប្រសិទ្ធពរជ័យជូនដល់ស្ដេច Charles ទី៣ ចំពោះការឡើងសោយរាជសម្បត្តិរបស់ព្រះអង្គ។
ក្នុងព្រះរាជសារព្រះអង្គមានរាជឱង្ការថា៖ «ខ្ញុំមានទំនុកចិត្តថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងព្រះរាជាណាចក្រ និងប្រជាជនរបស់យើងនឹងបន្តរីកចម្រើនក្រោមរជ្ជកាលរបស់ព្រះករុណា»។
ព្រមជាមួយគ្នានោះព្រះមហាក្សត្រ និងព្រះវររាជមាតាក៏បានថ្វាយព្រះពរចំពោះមហេសីរបស់ស្ដេច Charles គឺព្រះនាង Camilla ផងដែរ។
ព្រះអង្គម្ចាស់ Charles បានក្លាយជាស្តេចនៃចក្រភពអង់គ្លេស និងអាណាចក្រចំនួន ១៤ ផ្សេងទៀត កាលពីថ្ងៃច័ន្ទ ស្នងរាជបន្តពីមហាក្សត្រី Elizabeth ទី២ ដែលបានសោយទីវង្គត ដោយបញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ដែលជាអ្នកស្នងមរតកដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស។
សូមបញ្ជាក់ថា, ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ (១៩២៦-២០២២)
ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ (Elizabeth II) ដែលគ្រងរាជ្យបានយូរជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស បានសោយទិវង្គត នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។ ក្រោយការសោយទិវង្គត របស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ ព្រះអង្គម្ចាស់ ឆាលស៍ ដែលជាបុត្រាច្បង គឺជាអ្នកឡើងស្នងរាជ្យ ហើយបានក្លាយជាព្រះមហាក្សត្រ ឆាលស៍ ទី៣ (Charles III)។ នៅក្នុងរយៈពេល ៧០ឆ្នាំ នៃការគ្រងរាជសម្បត្តិ ដែលជារយៈពេលយូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ គឺជាជន្ទល់ដ៏រឹងមាំមួយ នៃរបបរាជានិយមអង់គ្លេស ឆ្លងកាត់ទាំងស្ថិរភាព និងអស្ថិរភាព នៃនយោបាយអង់គ្លេសនិងពិភពលោក។ ជាជោគជ័យមួយដ៏គួរឲ្យកត់សម្គាល់ សម្រាប់ព្រះមហាក្សត្រិយ៍ ដែល កាលពីដំបូងឡើយ មិនមានអ្នកណានឹកស្មានថា អាចនឹងមានជោគវាសនាបានឡើងគ្រងរាជបល្ល័ង្ក ៕
ដោយ : សិលា