ខេត្តរតនគិរី : សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយ ក្រៀមក្រំជាទីបំផុត សូមទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា ឯកឧត្តម ប៊ូ ឡាំ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី បានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយ ក្រៀមក្រំជាទីបំផុត សូមទូល ថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន មេត្ត ជ្រាបថា ឯកឧត្តម ប៊ូ ឡាំ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និង ជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ។
សព ឯកឧត្តម ប៊ូ ឡាំ នឹងត្រូវតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋាន ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព ព្រមទាំងក្រសួង ស្ថាប័នរដ្ឋនានា សូមមេត្តាជ្រាប និងសូម មេត្តាយាង និងអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ ៕
ដោយ : សិលា