ចិនអនុម័តគម្រោងហោះហើរ៣លើកទៅកាន់ឋានព្រះច័ន្ទ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចអនុម័តទៅលើគម្រោង បញ្ជូនយានអវកាស៣លើកទៅកាន់ឋានព្រះចន្ទ ក្រោយពេលរកឃើញមានរ៉ែប្រភេទថ្មីនៅលើឋានព្រះចន្ទ ដែលអាចជាប្រភពថាមពលនាពេលអនាគត។

តាមគម្រោងក្នុងរយៈពេល១០ឆ្នាំខាងមុខ អង្គការអវកាសជាតិចិន(CNSA) នឹងបញ្ជូនយានអវកាស៣លើកទៅកាន់ឋានព្រះចន្ទ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល មានការប្រជែងគ្នាផ្នែកទីអវកាសរវាងចិននឹងសហរដ្ឋអាមេរិក មានសន្ទុះកាន់តែខ្លាំងឡើង ក្រោយរដ្ឋបាលជាតិអវកាសចិនបានយល់ព្រមបញ្ជូនយានរុករកចំនួន៣គ្រឿងទៅកាន់ឋានព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ការសម្រេចចិត្តបែបនេះធ្វើឡើង បន្ទាប់ពីចិនបានក្លាយជាប្រទេសទី៣ ដែលបានរកឃើញរ៉ែឋានព្រះចន្ទថ្មីមួយ ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា (Changesite-(Y))។
បេសកកម្ម Chang’e-5 របស់ចិនបាននាំយកសំណាកមួយចំនួនពីឋានព្រះចន្ទមកផែនដីកាលពីឆ្នាំ២០២០ ហើយនៅពេលនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានហៅសំណាកទាំងនោះថា «រ៉ែផូស្វាត» ព្រមទាំងមានផ្ទុកសារធាតុ helium-3 ដែលអាចនឹងត្រូវបានប្រើប្រាស់ជាថាមពលនៅពេលអនាគត។
មកទល់ពេលនេះ មានមនុស្សចំនួន១២នាក់ហើយបានឡើងឈរជើងនៅលើឋានព្រះចន្ទ អ្នកទាំងនោះគឺជាជនជាតិអាមេរិក ដោយប្រើប្រាស់យានអវកាស Apollo 17 ។ ជាមួយគ្នានោះដែរយានអវកាស Apollo 11 ក៏បាននាំយកថ្មពីឋានព្រះចន្ទមកកាន់ផែនដីមានទម្ងន់២២គីឡូក្រាមផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ CGTN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print