ខេត្តពោធិ៍សាត់៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ កម្លាំងកងអន្តរាគមន៍ នៃអធិការដ្ឋាគរបាលស្រុកកណ្តៀង ដឹកនាំដោយលោកវរសេនីយ៍ត្រី ណាត សារាជ្យ អធិការរងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តៀង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញាម្សិលមិញនេះ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (បៀរនិងអាប៉ោង) នៅចំណុចផ្ទះរបស់ឈ្មោះទិត្យ វ៉ិត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
របាយការណ៍ដដែលបន្តថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចនគរបាលបានបង្ក្រាបចាប់បានវត្ថុតាងរួមមាន ៖ ស្បែកជេីងចំនួន ០៩គូ, បៀចំនួន ១០៤សន្លឹក, កម្រាលភ្នែកអាប៉ោងចំនួន ០១ ផ្ទាំង, ផ្តិលគ្របអាប៉ោងចំនួ ០១, ចានទ្រនាប់អាប៉ោងចំនួន ០២, ក្បាក់ជ័រតូចចំនួន ០១ ។ អ្នកប្រព្រឹត្តចំនួន ០៤នាក់ ១-ឈ្មោះ អ៊ុក សុខនី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ។ ២-ឈ្មោះរស់ ចាន់នី ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ។ ៣-ឈ្មោះ ជឹម ហុី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រកកណ្តៀង ។ ៤-ឈ្មោះជឹង ហេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនយកមកអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដេីម្បីបំពេញបែបបទតាមនីតិវិធី រួចធ្វេីកិច្ចសន្យា និងអប់រំនៅពេលក្រោយមិនឲ្យមានការប្រព្រឹត្តបទល្មើសបន្តទៀត ៕
ដោយ៖សហការី