តួអេហ្វហ្វែលបិទភ្លើងលឿនជាងមុនដើម្បីសន្សំសំចៃថាមពល

ចែករំលែក៖

ទីក្រុងប៉ារីសបានសម្រេចបិទភ្លើងតួអេហ្វហ្វែល (Eiffel) មុនពេលកំណត់មួយម៉ោង ដោយ កាត់បន្ថយកម្តៅក្នុងអាងហែលទឹក និងតាមអគារសាធារណៈដើម្បីសន្សំសំចៃសម្រាប់រដូវរងាខាងមុខ។

វិធានការថ្មីនេះត្រូវបានអនុវត្តតាមគោលដៅរបស់ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ក្នុងការសន្សំសំចៃថាមពល១០% ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម គ្រួសារនិងរដ្ឋាភិបាល ក្រោយពេលរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ថាមពល និងតម្លៃថាមពលកើនឡើងខ្ពស់។
នៅក្នុងតំបន់អឺរ៉ុប បណ្តាប្រទេសកំពុងស្វែងរកវិធីសាស្ត្រកាត់បន្ថយការប្រើប្រាស់ថាមពលនិងបង្កើន
ការស្តុកទុកថាមពល ដើម្បីបង្ការពេលត្រូវកាត់ផ្តាច់ថាមពលទាំងស្រុង។ បារាំងមិនអាស្រ័យទៅលើថាមពលរុស្ស៊ីច្រើនដូចជាប្រទេសជិតខាងនោះឡើយ ។ ប៉ុន្តែនៅពេលនេះរោងចក្រអគ្គិសនីបរមាណូជាច្រើនផ្អាកដំណើរការធ្វើឱ្យបារាំងត្រូវតែទិញថាមពលអគ្គិសនី បង្កសម្ពាធកាន់តែខ្លាំងដល់ទីផ្សារថាមពល។
តួ Eiffel តែងតែបើកភ្លើងរហូតដល់ម៉ោង១រំលងអធ្រាត្រ ដោយប្រព័ន្ធភ្លើងពណ៌មាស មានអំពូលភ្លើងដល់ទៅ២ម៉ឺនអំពូល។ ការបិទភ្លើងមុនមួយម៉ោងអាចជួយសន្សំសំចៃបាន៤%ផងដែរ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print