លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញទៅទសន្សនាការធ្វើកំណាយបុរាណវិទ្យា នៅក្នុងទីក្រុងបូរូប៊ូឌូ (Borobudur), Yogyakarta, Indonesia

ចែករំលែក៖

ទីក្រុងបូរូប៊ូឌូ (Borobudur)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌នៃបណ្ដាប្រទេសG20រួចមក លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញទៅទស្សនកិច្ច ពិនិត្យ និងស្វែងយល់អំពីការធ្វើកំណាយបុរាណវិទ្យារបស់ក្រុមបុរាណវិទូនៃក្រសួងវប្បធម៌ឥណ្ឌូនេស៊ី ដែលស្ថិតនៅទីតាំង នៃតំបន់ប្រាសាទបូរូប៊ូឌូ(Borobudur) ប្រហែល១៥០ម៉ែត្រ ពីមាត់ស្ទឹងបុរាណដែលជាតួខឿនប្រាសាទ ដែលធ្វើ អំពីដីឥដ្ឋដុតឆ្អិនទំហំប្រហែល១៦ម៉ែត្របួនជ្រុង។ ប្រាសាទបាក់បែកនេះត្រូវបានរកឃើញដោយជនជាតិហូឡង់(Dutch) និងបានចុះបញ្ជីតាំងពីសម័យអាណានិគមរបស់ខ្លួនមកលើប្រទេសឥណ្ឌូនេស៊ីមកម្លេះ ក៏ប៉ុន្តែក្រោយពីសម័យអាណានិគមមក ប្រាសាទនេះត្រូវបោះបង់ចោលរួចបន្ទាប់មកក្លាយជាដីភូមិរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ទើបតែខែសីហា ឆ្នាំ២០២២នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីសម្រេចចិត្តធ្វើកំណាយ ដើម្បីថែរក្សា គាំពារ និងជួសជុលឡើងវិញ។ ការធ្វើកំណាយសង្គ្រោះប្រាសាទនេះ ទើបប្រើពេលបាន២០ថ្ងៃ នៅឡើយ ដោយក្រុមបុរាណវិទូបានប្រទះឃើញរូបបដិមាករព្រហ្មញ្ញសាសនា ០១ព្រះអង្គធ្វើអំពីថ្មភ្នំ៕


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print