ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនជីករុករករ៉ែមាសនៅចំណុចជើងភ្នំដែក ទល់មុខវិទ្យាល័យភ្នំដែកត្រូវបានមន្ទីរជំនាញចុះទៅឃាត់គ្រឿងចក្រក្រោយពីទទួលបានសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ។
បន្ទាប់ពីមានសេចក្តីរាយការណ៍មក លោក ស៊ន់ ច័ន្ទរក្សា ប្រធានមន្ទីររ៉ែនិងថាមពលដែលទើបតែឡើងកាន់តំណែងថ្មីៗធ្វើការបានរហ័សរហួនគួរឱ្យកោតសរ
សើរ។
លោក ស៊ុន ច័ន្ទរក្សា ប្រធាមន្ទីររ៉ែនិងថាមពលបានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែកញ្ញានេះថា ក្រោយទទួល
បានព័ត៌មានច្បាស់ការណ៍និងទទួលបានបទបញ្ជាពីសំណាក់លោក គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកបានដឹកនាំក្រុមការងារ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ចំណុចខាងលើ និងពិនិត្យមើលការជីកកកាយរុករករ៉ែមាសដោយខុសច្បាប់ ក្រុមការងារក៏បានឃាត់គ្រឿងចក្រអេស្កា
វ៉ាទរ័ចំនួន១គ្រឿងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។
គួររំលឹកផងដែរថា បទល្មើសរុករករ៉ែមាសកន្លងមកការចុះបង្ក្រាបហាក់ដូចជាវែកចកកណ្តាលបឹង បង្ក្រាបបានថ្ងៃនេះថ្ងៃស្អែកឡើងប្រព្រឹត្តឡើងវិញលើសដើម ឥលូវនេះមហាជនរង់ចាំមើលថាតើការបង្ក្រាបបទល្មើសធនធានធម្មជាតិដែលជាស្នាដៃរបស់លោកស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែនិងថាមពលថ្មីមានប្រសិទ្ឋភាពបែបណា?៕
ដោយ៖អ្នកប្រមាញ់