គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ Erling Haaland បានធ្វើឱ្យ Manchester City ត្រលប់មកវិញយ៉ាងខ្លាំង ហើយបានយកឈ្នះអតីតក្លិប Borussia Dortmund ដែលខ្លួនធ្លាប់លេងក្នុងក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Etihad ។
Man City បាន តស៊ូ ជាមួយ ក្រុម Dortmund ដែល បាន នាំ មុខ នៅ ពេល ដែល Jude Bellingham រកបាន១គ្រាប់នៅនាទីទី៥៦ពី ការ បញ្ជូន របស់ Marco Reus។ ក្រុមរបស់លោក Pep Guardiola បានខិតខំប្រឹងប្រែងក្នុងការស្វែងរកគ្រាប់បាល់វិញហើយបានរកឃើញគ្រាប់បាល់តាមស្មើវិញនៅនាទី៨០ពេលដែលខ្សែការពារ John Stones បានស៊ុតបាល់បញ្ចូលទីរំលងដៃអ្នកចាំទី Alexander Meyer របស់ Dortmund ។
គ្រាប់បាល់ចុងម៉ោងរបស់ខ្សែប្រយុទ្ធ Haaland បានបង្កើតពេលវេលាដ៏ពិសេសមួយក្នុងរយៈពេល៤នាទីក្រោយមក ដោយបង្ហាញពីទម្រង់លេងល្អ និងស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Joao Cancelo ដែលជាគ្រាប់ជ័យជម្នះសម្រាប់ Man City ក្នុងវគ្គជម្រុះតាមពូល។
គ្រាប់បាល់របស់ Haaland គឺជាគ្រាប់ទី១៣របស់គាត់ក្នុងរដូវកាលនេះ និងជាគ្រាប់ទី២៦ក្នុង២១ប្រកួត Champions League។អ្នកគាំទ្ររបស់ Man City មានការត្រេកអរ ព្រោះថានេះជាពេលវេលាដែលកីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាដើម្បីសម្រេចការប្រកួតក្របខ័ណ្ឌ Champions League។ វាមានន័យថា Man City មានការត្រឡប់មកវិញពីការប្រកួតពីរ ដែលមិនទាន់ស្គាល់ចាញ់សោះក្នុងក្របខ័ណ្ឌកំពូលមួយនេះ។
ចំណែកក្រុមអធិរាជស Real Madrid នៅអេស្ប៉ាញវិញបានយកឈ្នះក្រុមភ្ញៀវ Leipzig ក្នុងលទ្ធផល២ទល់០ ខណៈដែលគ្រាប់បាល់ ចុង ម៉ោងទាំង២ គ្រាប់នេះកើតឡើងនៅជិតបញ្ចប់ការប្រកួតទៅហើយ។
Leipzig បានខកខានឱកាសដ៏ល្អជាច្រើនជាមួយ Christopher Nkunku ដែលត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Thibaut Courtois ពីរដង។ Federico Valverde បានជួយឱ្យ Real Madrid នាំមុខនៅនាទីទី៨០ពីការបញ្ជូនរបស់ Vinicius Jr ។ចំណែក Marco Asensio បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២យ៉ាងល្អពីជ្រុងម្ខាងពីការស៊ុតបាល់ពិន័យ Free-kick របស់ Toni Kroos ដើម្បីរក្សាជ័យជម្នះផ្ទួនៗរបស់ក្រុមជើងឯកអឺរ៉ុបមួយនេះ។
នេះជាលើកទីមួយហើយដែលពួកគេបានឈ្នះការប្រកួតបើកឆាក Champions League ចំនួនពីរលើករបស់ពួកគេចាប់តាំងពីឆ្នាំ២០១៧–២០១៨ ។
ជ័យជម្នះរបស់ Real Madrid បានធ្វើឲ្យ អ្នក ចាត់ការទូទៅលោក Carlo Ancelotti ក្លាយ ជា អ្នក ចាត់ ការ ទី ពីរ ដែលឈ្នះ១០០ប្រកួតនៅ Champions League។ មានតែវីរបុរសរបស់ Manchester United លោក Alex Ferguson ដែលបានឈ្នះការប្រកួតច្រើនជាងគេ (១០២) ច្រើនជាងលោក Ancelotti ដែលជាគ្រូបង្វឹករបស់ Real Madrid បច្ចុប្បន្ន ៕ (រូបភាព ៖BBC Sport/Retuers/CNA)