មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងសហការល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ លោកវរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងកងអនុសេនាធំទី៣ វរសេនាតូចលេខ១ សហការជាមួយនគរបាលការពារព្រំដែនគោក៨០៧ ល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ។

ជាមួយ​គ្នានោះ​ កម្លាំងកងអនុសេនាធំទី៣ វរសេនាតូចលេខ១ និងនគរបាលការពារព្រំដែនគោក៨០៧និងតាមដានស្ថានភាពទឹកអូរព្រំដែន ជាពិសេសការលួចនាំចូលរថយន្តចង្កូតស្តាំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលហាមដាច់ខាតការលួចនាំចូលរថយន្តចង្កូតស្តាំដោយខុសច្បាប់។

ក្នុងនោះដែរ លោកវសេនីយ៍ឯក មេបញ្ជាការរង ក៏បានផ្សព្វផ្សាយបទបញ្ជារបស់ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្សេងៗ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print