ប្រាសាទ ដាវីន ធ្វើឲ្យគេភ្ញាក់ផ្អើលនឹងឈុតប្រណីតថ្មីមួយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីផ្អាកការងារសិល្បៈមួយរយៈស្រាប់តែលេចមុខវិញ តារាម៉ូដែលសិចស៊ី អ្នកនាងប្រាសាទ ដាវី នៅតែមានរូបរាងខ្ពស់ស្រឡះ លេងខ្លួនបែបសិចស៊ីដដែល។ មុននេះ នាងបានធ្វើឲ្យគេចាប់ភ្លឹក និងពិនិត្យអង្កេតទៅលើទម្រង់សម្លៀកបំពាក់មួយដែលត្រូវបានច្នៃយ៉ាងប្រណីតដោយហាងសុផលកាត់ដេរ។
សិល្បករដែលបង្ហាញវត្តមាននៅគ្រានោះក្រៅពីអ្នកនាងប្រសាទដេវីន មានដូចជាម្ចាស់មកុដMiss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌី Miss Supranational Cambodia 2021កញ្ញា អ៊ិន លក្ខិណា អតីតម្ចាស់មកដុMiss Grand Cambodia 2020កញ្ញា សេង រដ្ឋា តារាសម្តែង និងពិធីករកញ្ញា ណាក់ ស្រីណា តារាសម្តែង កញ្ញា ហ្វាហ្វា ជាដើម។ ឈុតរ៉ូបពណ៌សរបស់ប្រាសាទ ដាវីនដែលត្រូវច្នៃឡើយដោយស្បៃប៉ាក់ឌិននោះឆ្លុះធ្លុះដល់រូបរាងការខាងក្នុង ដែលគន់មួយភ្លែតអាចនឹងច្រលំថានាងមិនបានស្លៀកឈុតពីខាងក្នុង ដែលតាមការពិតគឺជាបច្ចេកទេនៃការច្នៃតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាឈុតរបស់តារាស្រីល្បីឈ្មោះរូបនេះទទួលបានការកោតសរសើរច្រើនពីអ្នកគាំទ្រ ពិសេសក្រុមអ្នកគាំទ្រចូលចិត្តលើវិស័យកញ្ញាឯក ព្រោះតែពួកគេនឹកស្រមៃដល់ភាពស្រស់ស្អាតនៃសម្លៀកបំពាក់នេះ ថានឹងកាន់តែលេចស្អាតនៅពេលដែលកញ្ញាឯករបស់កម្ពុជាអាចលើកយកទៅស្លៀកបង្ហាញនៅលើឆាកអន្តរជាតិនោះ។ នៅមានឈុតប្រណីតស្អាតទាក់ភ្នែកជាច្រើនទៀតទាំងបុរាណនិងសម័យដែលត្រូវបានស្លៀកបង្ហាញដោយកញ្ញាឯក និងសិល្បករល្បីឈ្មោះនៅកម្ពុជា ដែលនោះស្ថិតក្នុងឱកាសកម្មវិធីខួបរបស់ហាងកាត់ដេរ និងសម្អាងការមួយ។ ក្នុងនោះឈុតសំខាន់ៗចំនួន១០ត្រូវបានលើកយកមកបង្ហាញក្នុងពិធីជប់លៀងនៅសណ្ឋាគាលំដាប់ផ្កាយ៥ មួយកាលពីចុងសប្តាហ៍មុននេះ ក្រោមវត្តមានយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសរួមទាំងសិល្បករល្បីល្បាញនៅកម្ពុជាផងដែរ។
ឈុតដែលត្រូវបានបង្ហាញទាំងនេះត្រូវបានអ្នកលេងបណ្តាញសង្គមមានការចែករំលែក និងបញ្ចេញទស្សនៈគាំទ្រ លើកទឹកចិត្តថាពិតជាអ្នកជំនាញ មានស្នាដៃ ភាពច្នៃប្រឌិតយ៉ាងប៉ិនប្រសប់ដែលអាចប្រគួតប្រជែងលើកឆាកអន្តរជាតិបាន ហើយគេរំពឹងថាសម្អាងការ និងហាងកាត់ដេរសម្លៀកបំពាក់ខាងលើនឹងបន្តចូលរួមចំណែកបញ្ចេញឈុតប្រណីតសម្រាប់សិល្បករ ពិសេសកញ្ញាឯកដែលចេញទៅប្រគួតនៅលើឆាកអន្តរជាតិផងដែរ៕
ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print