រដ្ឋបាលរាជធានីភ្នំពេញ ចាត់តាំងមន្ដ្រីទទួលបន្ទុកព័ត៌មាន, លោក កើត ឆែ ជាប្រធាន និងសមាជិក ៣រូប

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមសេចក្តីសម្រេច ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ គឺរដ្ឋបាលរាជធានីភ្នំពេញ បានចេញដីកាស្ដីពីការបង្កើតមន្ដ្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។

សេចក្តីសម្រេចបានបញ្ជាក់ថា មន្ដ្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ។ មន្ដ្រីទទួលបន្ទុកព័ត៌មាន ត្រូវជួយក្រុមប្រឹក្សាក្នុងការធានា ឲ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងការផ្តល់ព័ត៌មាននានាជូនអ្នកសារព័ត៌មានសម្រាប់ការផ្សព្វផ្សាយ រួមទាំងការងារទទួលបន្ទុកជាច្រើនផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា, បើតាមសេចក្តីសម្រេច មន្រ្តីដែលត្រូវបានចាត់តាំងចំពោះការងារនេះរួមមាន៖
ទី១/៖ លោក កើត ឆែ​ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន
ទី២/៖ លោក ម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគ ជាសមាជិក
ទី៣/៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការររដ្ឋបាល ជាសមាជិកា
ទី៤/៖ លោក ឈាង ប៊ុនថា អនុប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសមាជិក។
រដ្ឋបាលរាជធានីភ្នំពេញសម្រេច :
-មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ។ មន្ត្រី
ទទួលបន្ទុកព័ត៌មាន ត្រូវជួយក្រុមប្រឹក្សាក្នុងការធានាឱ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈ ឱ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធភាព។

-មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ មានភារកិច្ចដូចខាងក្រោម :
– ទទួល និងផ្ដល់ព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ សាធារណជន អ្នកសារព័ត៌មាន
និងអ្នកពាក់ព័ន្ធនានា
– រៀបចំសន្និសីទសារព័ត៌មាន នៅថ្នាក់រាជធានីភ្នំពេញ

– ផ្តល់សេចក្តីសង្ខេបព័ត៌មានដោយផ្ទាល់មាត់ ឬរាយការណ៍តាមទូរស័ព្ទ ឬជាលាយល័ក្ខអក្សរជូនប្រព័ន្ធ
ផ្សព្វផ្សាយព័ត៌មាននានាក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ
– ធ្វើការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់យោបល់ជូនក្រុមប្រឹក្សា គណៈអភិបាលរាជធានី អំពីការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាន និងការស្វះស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មាននានាជូនសាធារណជន និងអ្នកស្នើសុំព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

– រៀបចំឱ្យមានក្តារព័ត៌មានជាសាធារណៈនៅសាលារាជធានីភ្នំពេញ និងនៅតាមទីកន្លែងនានា ក្នុងដែន សមត្ថកិច្ចរបស់ក្រុមប្រឹក្សាតាមការចាំបាច់ ហើយដែលទីកន្លែងទាំងនោះមានភាពស្រួលសម្រាប់ប្រជាពលរដ្ឋ ទទួលបានព័ត៌មានជាសាធារណៈ

– រៀបចំឱ្យមានមធ្យោបាយផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀត តាមរយៈគេហទំព័រព្រឹត្តប័ត្រព័ត៌មានទស្សនាវដ្តីរបស់រដ្ឋបាលរាជធានី និងតាមរយៈប្រព័ន្ធឧស្ងោសនស័ព្ទ វិទ្យុ ទូរទស្សន៍ជាដើម
– ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវព័ត៌មាន ដែលបានផ្សព្វផ្សាយ នៅលើក្តារព័ត៌មាន និងតាមប្រព័ន្ធផ្សព្វផ្សាយ
ផ្សេងៗទៀត
– អនុវត្តតួនាទីផ្សេងទៀតតាមការស្នើសុំរបស់ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ

– រៀបចំប្រមូលព័ត៌មានពីប្រជាជន ពីបណ្តាមន្ទីរ ដើម្បីធ្វើការបូកសរុប និងរាយការណ៍ជូនក្រុមប្រឹក្សារាជធានី – ធ្វើការកែតម្រូវរាល់ព័ត៌មានដែលមិនត្រឹមត្រូវ ។

-មន្ត្រីទទួលបន្ទុកព័ត៌មានរាជធានីភ្នំពេញ មានសិទ្ធិដូចខាងក្រោម៖

– ប្រើប្រាស់មន្ត្រីក្រោមឱវាទ
– រៀបចំឱ្យមានមន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលខណ្ឌ។

៊-ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីត្រូវ៖

– អនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន

– បែងចែកតួនាទីជាក់លាក់សម្រាប់សមាជិកម្នាក់ៗ ក្នុងក្រុមផ្តល់ព័ត៌មានសម្រាប់ការផ្សព្វផ្សាយ។ ទោះបីជា កិច្ចការមួយចំនួន ត្រូវបានបែងចែកឱ្យសមាជិកក្រុមអនុវត្តក៏ដោយ ក៏ប្រធានក្រុមទទួលបន្ទុកផ្ដល់ព័ត៌មាន ត្រូវទទួលខុសត្រូវនូវរាល់ព័ត៌មានដែលសមាជិកក្រុមបានផ្សព្វផ្សាយ

– ធានាថាព័ត៌មានដែលបានផ្សព្វផ្សាយ គឺជាព័ត៌មានដែលត្រឹមត្រូវ សុក្រឹត្យ និងងាយយល់ពីគ្រប់អ្នកពាក់ព័ន្ធ
– បានទទួលការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពតាមការចាំបាច់

– មានគណនេយ្យភាពចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញរបស់ខ្លួន អំពីព័ត៌មានដែលបាន
ផ្សព្វផ្សាយ

– រាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សា គណៈអភិបាលអំពីការផ្សព្វផ្សាយព័ត៌មានដែលបានអនុវត្ត។

-មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ឬអ្នកស្នើសុំ ឱ្យបាន លឿនតាមដែលអាចធ្វើទៅបាន។ ចំពោះការស្នើសុំព័ត៌មានជាលាយលក្ខ័អក្សរ មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវចាត់ចែង ឆ្លើយតបឱ្យបានលឿន និងមិនត្រូវយឺតជាងសាមសិបថ្ងៃ(៣០ថ្ងៃ)ឡើយ។ ក្នុងករណីមិនឆ្លើយតបតាមការកំណត់ប្រធានក្រុមប្រឹក្សារាជធានី ឬ អភិបាលរាជធានីភ្នំពេញ អាចនឹងធ្វើការស្តីបន្ទោសជាលាយលក្ខ័អក្សរដល់ក្រុមទទួល បន្ទុកព័ត៌មាន។ ក្នុងករណីការស្នើសុំព័ត៌មាន ត្រូវបានបដិសេធទាំងស្រុង ឬផ្នែកណាមួយ មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវបង្ហាញ ឱ្យបានច្បាស់លាស់ និងសមហេតុផល

អំពីមូលហេតុនៃការបដិសេធនោះ ។
សូមអាននូវលិខិតទាំងស្រុងដូចខាងក្រោម ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print