ក្រសួង​សុខាភិបាលចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ហាមឃាត់​ការចែកចាយ និងលក់ឱសថ ចំនួន ៨មុខ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្ដីជូនដំណឹងព័ត៌មាន ស្តីពីការ​ហាមឃាត់​ការចែកចាយ និងលក់ឱសថ ចំនួន ៨មុខ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

នៅក្នុងលិខិតរបស់ក្រសួង​ បានបញ្ជាក់ថា៖​ សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ឱសថ ចំនួន ៨ មុខ គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាលដែលមានឈ្មោះ​ ១,COVERSYL PLUS 5mg/1.25mg, ២U. COVERSYL 10mg, ៣M. COVERSYL 5mg, ៤G. COVERAM 5mg/5mg, ៥COVERAM 5mg/10mg, ៦. COVERAM 10mg/10mg, ៧F. DIAMICRON MR 30mg,​ ៨​ DIAMICRON* MR 60mg ស្រដៀងនឹងឱសថពិត ដែលចែកចាយដោយក្រុមហ៊ុន Zuellig Pharma Ltd. ។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត បញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឹមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ឱសថ ២-ផ្នែកខាងក្រោមមានលេខបច្ឆិកា ដូចមានតំរូភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ ដែលគ្មានលេខបញ្ញិកាខាងលើ ជាបន្តទៀត ព្រោះឱសថទាំងនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ និងលក់ឱសថគ្មានលេខបញ្ចិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងលក់ឱសថគ្មានលេខបញ្ញិកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ និងលក់ឱសថដែលគ្មានលេខ បច្ឆិកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង។

ដោយឡែកទោសប្បញ្ញត្តិដែលបានចែងក្នុង ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ​ មាត្រា១០.ថ្មី៖

១-ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១ ០០០ ០០០ រៀល (មួយលានរៀល) ដល់ ៥ ០០០ ០០០ រៀល (ប្រាំលានរៀល) ចំពោះជនណា ផ្សព្វផ្សាយផលិតផលឱសថ និងគ្រឿងសំអាងតាមវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តីសារព័ត៌មាន ខិតប័ណ្ណ សិក្ខាសាលា ឬតាមមធ្យោបាយ

-ប្រព្រឹត្តល្មើសនឹងបែបបទ និងល័ក្ខខ័ណ្ឌក្នុងការគ្រប់គ្រងថែរក្សាផលិតផលឱសថ -បើក បិទ ឬប្តូរទីតាំងឱសថស្ថាន ឱសថស្ថានរង និងគ្រឹះស្ថានលក់គ្រឿងសំអាងដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

២-ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥ ០០០ ០០០ រៀល (ប្រាំលានរៀលដល់ ១០ ០០០ ០០០ រៀល (ដប់លានរៀល) ចំពោះជនណា ដែលបានបើក បិទ ឬប្តូរទីតាំងគ្រឹះស្ថានលក់ដុំឱសថ គ្រឹះស្ថាននាំចូល ចែកចាយឱសថ គ្រឹះស្ថាននាំចូល នាំចេញឱសថដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

-ប្រព្រឹត្តល្មើសនឹងបែបបទ និងល័ក្ខខ័ណ្ឌពាណិជ្ជកម្ម អាហរ័ណ នីហរ័ណឱសថ នាំចូល ឬនាំចេញផលិតផលឱសថដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

ចែកចាយ តាំងលក់ ឬលក់ផលិតផលឱសថ និងគ្រឿងសំអាងដែលគ្មានចុះលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល លក់ឱសថខូចគុណភាព និងឱសថផុតកំណត់ប្រើប្រាស់។

៣-ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០ ០០០ ០០០ រៀល (ដប់លានរៀលដល់ ២០ ០០០ ០០០ រៀល (ម្ភៃលានរៀល) ចំពោះជនណាដែលបាន។

-បើក បិទ ឬប្តូរទីតាំងគ្រឹះស្ថានផលិតឱសថដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ប្រព្រឹត្តល្មើសនឹងបែបបទល័ក្ខខ័ណ្ឌបច្ចេកទេសផលិតឱសថ។

-នាំចូលវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច សម្ភារៈវេចខ្ចប់ម៉ាស៊ីនឧបករណ៍ផលិតឱសថដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

-ផលិតឱសថដែលគ្មានគុណភាព មិនត្រឹមត្រូវតាមស្តង់ដារគុណភាពក្នុងឯកសារសុំទិដ្ឋាការឱសថស្តុកវត្ថុធាតុដើម សម្ភារៈវេចខ្ចប់ ម៉ាស៊ីនឧបករណ៍ផលិត ផលិតផលឱសថក្រៅពីគ្រឹះស្ថានអាជីវកម្ម ផលិតកម្ម ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

៤-ករណីបទល្មើសខាងលើបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ឬអាយុជីវិតមនុស្ស សត្វ ក្រសួងសុខាភិបាលត្រូវចេញប្រកាសផ្អាកសកម្មភាពផលិត អាហរ័ណ នីហរ័ណ និងពាណិជ្ជកម្មឱសថជាបន្ទាន់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

មាត្រា១២-ថ្មី ១- ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០ ០០០ ០០០រៀល ម្ភៃលានរៀលដល់៥០ ០០០ ០០០ រៀល (ហាសិបលានរៀល) ចំពោះជនណាដែលបានៈ ផលិត នាំចូល ស្ដុកឱសថញៀន ឱសថប្រព័ន្ធសរសៃប្រសាទ សារធាតុញៀន សារធាតុ ផ្សំគ្រឿងញៀន ដែលកំណត់ក្នុងច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឬក្នុងប្រកាសរបស់ក្រសួងសុខាភិបាល ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចែកចាយ តាំងលក់ ឬលក់ឱសថញៀន ឬឱសថប្រព័ន្ធសរសៃប្រសាទដែលគ្មានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ ឬដែលក្រសួងសុខាភិបាលហាមឃាត់ផលិត នាំចូល ចែកចាយ តាំងលក់ ឬលក់ឱសថក្លែងក្លាយ​ ២ករណីបទល្មើសខាងលើបានបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ឬអាយុជីវិតមនុស្ស សត្វ ក្រសួងសុខាភិបាលត្រូវ ប្រកាសផ្អាកសកម្មភាពផលិត អាហរ័ណ នីហរ័ណ និងពាណិជ្ជកម្មឱសថជាបន្ទាន់ និងកសាងសំណុំរឿងតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print