ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់នឹងរបួសធ្ងន់ស្រាលជាង ១០០នាក់ ក្នុងរយៈពេល៩ខែនៅឆ្នាំ២០២២នេះពោលគឺមានការកើនឡើង៣ភាគរយបើប្រៀបធៀបនឹងរយះពេលដូចគ្នានៅឆ្នាំ២០២១។
នេះបើតាមការលើកឡើងរបស់លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយ មានជ័យនិងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថភាពចរាចរណ៍ផ្លូវគោកលើកទី១៣នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកាលពីព្រឹកថ្ងៃទី ១៦កញ្ញា២០២២ដោយមានអ្នកចូលរួម២៥០នាក់។
លោក សុខ ចាន់ថា បានលើកឡើងទៀតថាទូទាំងខេត្តមាន ៩ស្រុក,ក្រុងក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងទាំង៩ ស្រុក,ក្រុងសរុបមានចំនួន ៧៣ ករណីកើនឡើង១០ ករណី។ គ្រោះថ្នាក់ប្រភេទធ្ងន់កើតមានឡើងចំនួន ៦៩ ករណីកើនឡើង ៧ករណីគ្រោះថ្នាក់ស្រាលមានចំនួន៤ករណីកើនឡើង៣ករណី។
ស្លាប់ចំនួន ៥៩នាក់ក្នុងនោះស្រី១០នាក់កើន១១នាក់របួសធ្ងន់៥០នាក់ ស្រីនាក់ស្រី២០នាក់កើនឡើង ១២ នាក់របួសស្រាល ២៣នាក់ ស្រី៥នាក់កើនឡើង ៣នាក់ អ្នកចូលរួមធ្វើដំណើរជាមួយគ្រោះថ្នាក់ចំនួន១៣២នាក់និងអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចំនួន ៤៥ គ្រឿងនិងម៉ូតូខូចធ្ងន់ស្រាលសរុប៦២ គ្រឿង រថយន្តតូចធំខូចធ្ងន់នឹងស្រាល៤៨គ្រឿង និងយានយន្តផ្សេងៗខូចធ្ងន់ស្រាល៦គ្រឿង។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ
តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនិងយុវជនទាំងអស់ចូលរួមគោរពច្បាប់ចរាចរស្វែងយល់ពីច្បាប់ចរាចរណ៍ដើម្បីជាសផុតពីគ្រោះថ្នាក់ចរាចរណ៍ខណៈអាត្រានៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ៥នាក់។
ក្រៅពីការសំណូមពរសូមអោយមន្រ្តីនិងសមត្ថកិច្ចជំនាញអនុវត្ដច្បាប់អោយបានតឹងរឹងលោកអភិបាលរង ខេត្តស្នើឱ្យសមត្ថកិច្ចពិនិត្យជាពិសេសចំពោះរថយន្តដឹកលើសចំណុះ រថយន្តខុសបច្ចកទេស រថយន្តដឹកដី រថយន្តដឹកដីខ្សាច់ ដែលជាហេតុបង្កគ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖ សូរិយា