ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចេញដំណើរទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីត្រៀមរៀបចំសម្រាប់ការអញ្ជើញចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចេញដំណើរពីមាតុភូមិ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២២ម្សិលមិញនេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងមិនមានឱកាស ដើម្បីប្រារព្ធពិធីភ្ជុំបិណ្ឌនោះទេ ដោយសារតែ៖នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ នឹងអញ្ជើញទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន និងធ្វើទស្សនកិច្ចនៅទីក្រុងឡាហាវ៉ា ប្រទេសគុយបាយ នៅថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២២ ចំពេលដែលភ្ជុំបិណ្ឌមកដល់ ហេីយសម្ដេចតេជោ និងអញ្ជើញទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ីនហ្ស៊ូ អាបេ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ទោះជាយ៉ាងនេះក្តី សម្តេចតេជោនៅតែអាចមើលការងារពីចម្ងាយបាន ជាមួយការទទួលខុសត្រូវរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពេលនោះសម្តេចក្រឡាហោម ទទួលខុសត្រូវក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី៕ដោយ៖សហការី