ឱកាសសម្រាប់និស្សិតជំនាញទេសចរណ៍ ឆ្នាំទី៤!!!ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍គំរូ!

ចែករំលែក៖

ភ្នំពេញ : ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមយុទ្ឋនាការ “ទស្សនាស្រុកយើង” ស្របតាមពាក្យស្លោក “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” ពិសេសអនុឡោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា “ទេសចរណ៏ផ្សារភ្ជាប់ទឹកដី” ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំ “កម្មវិធីប្រកួតប្រជែងការ រៀបចំផែនការអភិវឌ្ឍន៏គោលដៅទេសចរណ៍គំរូ” ដែលកម្មវិធីនេះនឹងផ្តល់ឱកាសដល់និស្សិតជំនាញទេសចរណ៍ បាន ស្វែងយល់ និងទទួលបានបទពិសោធន៍ជាក់ស្ដែងអំពីយន្តការគ្រប់គ្រង និងដំណើរការរបស់គោលដៅទេសចរណ៍ នីមួយៗ ជាពិសេសពង្រីកទំនាក់ទំនង ផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងរវាងក្រុមនិស្សិត និងអ្នកជំនាញក្នុងវិស័យ ទេសចរណ៍។

លក្ខខណ្ឌនៃការចូលរួម៖

ជានិស្សិតជំនាញទេសចរណ៍ ឆ្នាំទី៤

ត្រូវមានកាយសម្បទារឹងមាំ និងសុខភាពផ្លូវចិត្តប្រក្រតី ត្រូវគោរពតាមបទបញ្ជា និងគោលការណ៍នៃកម្មវិធី និងឆ្លងកាត់វគ្គសម្ភាសដោយជោគជ័យមានឆន្ទៈក្នុងការធ្វើការជាក្រុម និងចុះកម្មសិក្សាទៅកាន់គោលដៅទេសចរណ៍ដែលបានកំណត់

អត្ថប្រយោជន៍៖

ការទទួលបានទឹកប្រាក់រង្វាន់លើកទឹកចិត្ត

ការទទួលបាន“លិខិតសរសើរ” ដែលចេញដោយក្រសួងទេសចរណ៍ ការទទួលបាន “បណ្ណដំណើរកម្សាន្តដែលមានតម្លៃសមរម្យ” ដែលចេញដោយក្រសួងទេសចរណ៍

ឱកាសទទួលបានការចុះកម្មសិក្សាដោយផ្ទាល់នៅក្នុងក្រសួងទេសចរណ៍រង្វាន់លើកទឹកចិត្តដ៏ទៃទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងក្រសួងទេសចរណ៍ នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និង អប់រំការយល់ដឹងជាសាធារណះ (លេខទូរស័ព្ទ៖ ០៨៦ ៤៣៣ ៣៨៦/EmailSokirakorn99@gmail ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print