សម្តេចតេជោ ហ៊ុន សែនសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងពិសេសខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ម្សិលមុិញនេះប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងពិសេសខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស ដែលមាន ប្រធាន អនុប្រធាន និងសមាជិកសរុប ១២ រូប ក្នុងនោះ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ។

ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងពិសេសខុសច្បាប់គ្រប់ប្រភេទ មានតួនាទីដូចតទៅ

– រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ

– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្ក្រាប នូវទីតាំងល្បែងស៊ីសងខុសច្បាប់

– ចាត់វិធានការឱ្យស៊ើបអង្កេតនិងស្រាវជ្រាវរកនូវអត្ថិភាព នៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្ត នៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការបង្ក្រាបបទល្មើសទាំងនោះ តាមច្បាប់ជាធរមាន៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print