ខេត្តស្វាយរៀង: គណបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទាចុះបិទទីតាំង
បើកលេងល្បែងស៊ីសងគ្រប់ប្រភេទ
៤កន្លែងនៅថ្ងែទី ១៨ ខែ កញ្ញាឆ្នាំ២០២២ ។
ការចុះបិទទីតាំង
បើកលេងល្បែងស៊ីសងគ្រប់ប្រភេទដឹកនាំដោយលោក
រាជ បុន អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកចន្ទ្រានិងកម្លាំងកងរាជអាវុធហត្ថស្រុកកម្លាំងនគបាលស្រុកលោកមេឃុំមេសថ្ងកនិងសមត្ថកិច្ចពាក់ព័ន្ធ។
លោក រាជ បុន អភិបាលរងស្រុកចន្ទ្រាបានអោយដឹងថាទីតាំងទាំងនោះមានម្ចាស់
ទី១ មានឈ្មោះ ម៉ី សាយ៉ន ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបបលក់បាយ រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា។
ទី២មាន ឈ្មោះ រៀម សារុន ភេទប្រុស អាយុ មុខរបបលក់ចាប់ហួយ រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា។
ទី៣ ឈ្មោះ ពោជ ពៅ ភេទស្រី អាយុ ៣១ ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា។
និងទី៤មានឈ្មោះ សុខ វណ្ណរា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ។
លោកបន្តថា ការចុះនាពេលនេះគឺធ្វើការអបរំ ផ្សព្វផ្សាយ ណែនាំនិងធ្វើកិច្ចសន្យា អោយម្ចាស់ផ្ទះបញ្ឈប់បើកលេងល្បែងស៊ីសង់ គ្រប់ប្រភេទ បើរឹងទទឹងនៅតែបើកនឹងចាត់វិធានការតាមផ្លូវច្បាប់មិនលើកលែងឡើយ៕
ដោយ៖ សុថាន