Arsenal បន្តឈរកំពូលតារាង ខណៈ Everton យកបាន៣ពិន្ទុពី West Ham

ចែករំលែក៖

 ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ Brentford ដើម្បីត្រលប់មកកំពូលតារាងវិញកាលពីរាត្រីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ក្នុងលទ្ធផល ៣ទល់០ ដែលធ្វើឲ្យក្រុមនេះឈរពិន្ទុក្រុមលេខ២ Man City ១ពិន្ទុ។

ការប្រកួតក្នុងតង់ទី១ ក្រុម Arsenal រកបាន២គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ Brentford ដែលគ្រាប់ទី១បើកឆាករកបានដោយកីឡាករWilliam Saliba នៅនាទីទី១៧ បន្ទាប់ពីខ្សែការពារសញ្ជាតិបារាំងរូបនេះទទួលបានបាល់ពី Bukayo Saka បានជួយឱ្យ Arsenal ឆ្ពោះទៅរកជ័យជម្នះជាលើកទី៦ក្នុងការប្រកួតក្របខ័ណ្ឌកំពូលទាំង៧នៅរដូវកាលនេះ

 គ្រាប់ទី២ក្នុងការប្រកួតបើកឆាកពាក់កណ្តាលតង់ទី១ ខណៈដែលខ្សែប្រយុទ្ធប្រេស៊ីល Jesus ដែលមានតម្លៃ៤៥លានផោនដែលចុះហត្ថលេខាពី Manchester City កាលពីខែកក្កដា បានរកគ្រាប់បាល់នៅនាទីទី២៨។

 ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Fabio Vieira បានបង្ហាញទម្រង់លេងដ៏លេចធ្លោរបស់ Arsenal ដោយចាប់ផ្តើមការប្រកួតPremier League ជាលើកដំបូងរបស់គាត់ចាប់តាំងពីចូលរួមជាមួយក្រុម Porto ជាមួយនឹងការរកគ្រាប់បាល់ទី៣ពីការស៊ុតពីចម្ងាយបញ្ចូលទីយ៉ាងអស្ចារ្យក្នុងតង់ទី២ នាទីទី៤៩។

 Brentford មិន ស្គាល់ ចាញ់ សោះ ក្នុង ការ ប្រកួត លើក មុន របស់ ពួក គេ ហើយ អាច ឡើង ទៅ លេខ៥ ក្នុង តារាង ជាមួយនឹង ការ ទទួល ជ័យ ជម្នះ ប៉ុន្តែ ពួក គេ មិនធ្វើបាន ខណៈ ដែល ខ្សែ ប្រយុទ្ធ Ivan Toney ដែល ត្រូវ បាន អង់គ្លេស ហៅ ឡើង ជាលើក ដំបូង មានឱកាសដែរ តែនៅតែមិនអាចបំប៉ោងសំណាញ់ទីក្រុម Arsenal បាន។

 Arsenal បានចាប់ផ្តើមឈរនៅលើកំពូលតារាងកាលពីចុងសប្តាហ៍ ប៉ុន្តែបានធ្លាក់មកលេខ៣ បន្ទាប់ពី Manchester City និងTottenham បានឈ្នះកាលពីថ្ងៃសៅរ៍។ ទោះជាយ៉ាងណាក៏ដោយ ជ័យជម្នះនេះធ្វើឱ្យក្រុមកាំភ្លើងធំមាន១៨ពិន្ទុ ដែលច្រើនជាងគូប្រជែងជិតបំផុតរបស់ពួកគេ មុនពេលការប្រកួតបន្ទាប់របស់ពួកគេជាមួយនឹងក្រុម Spurs ក្នុងការប្រកួត North London Derby នៅកីឡដ្ឋាន Emirates នៅថ្ងៃទី១ ខែតុលាខាងមុខ។

 ចំណែកក្រុ មម្ចាស់ផ្ទះ Everton បានយកឈ្នះក្រុមភ្ញៀវ West Ham United ក្នុងលទ្ធផល១ទល់០ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យនោះដែរ។ ១គ្រាប់ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុម Everton រកបានដោយកីឡាករ Neal Maupay នៅនាទីទី៥៣ ពីការបញ្ជូនបាល់ពីកីឡាករ Iwobi

 ការប្រកួតដ៏ស្វិតស្វាញរវាងក្រុម Everton និងក្រុម West Ham គឺជាការដណ្តើមយក៣ពិន្ទុយ៉ាងសំខាន់ ដែលក្រុមទាំងកំពុងតែដុនដាបដូចគ្នា ពោលគឺក្រុមទាំង២ស្ថិតក្នុងក្រុមដែលកៀននឹងក្រុមបាតតារាងតែម្តង។ ជ័យជម្នះរបស់ក្រុម Everton នេះបានរុញពួកគេឲ្យឡើងឈរលេខ១៣ ផុតពីតំបន់កាត់ចោល។

 ចំណែកក្រុមញញួរធំ West Ham ការបរាជ័យនេះបានបន្តឲ្យពួកគេស្ថិតក្នុងលេខរៀងទី១៨ ក្នុងតំបន់កាត់ចោលបណ្តុះអាសន្នក្រោយពី៧ប្រកួតកន្លងមកគឺឈ្នះតែ១ប្រកួតប៉ុណ្ណោះ ខណៈដែល Everton ឈ្នះ១ប្រកួត ចាញ់១ និងស្មើ៤ប្រកួត (រូបភាព BBC Sport/Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print