លក់ដីឲ្យគេហើយ ក្រោយពីប្តីប្រពន្ធលែងគ្នា បែរជាខាងប្តីតាមរករឿង

ចែករំលែក៖

ភ្នំពេញ ៖ ដីឡូត៍សង់លំនៅឋានមួយកន្លែង ទំហំ៩៧,៥ ម៉ែត្តការ៉េ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពី ប្តីប្រពន្ធ លក់ឲ្យអ្នកផ្សេងហើយ ក្រោយពីប្តីប្រពន្ធ ឈ្លោះលែងលះគ្នា បែជា ខាងប្តី តាមរករឿង មិនឲ្យគេរុះរើឥវ៉ាន់ចេញ ស្រែកឡូឡា ថាអយុត្តិធម៌ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៦។

ប្តីប្រពន្ធខាងលើ កើតមានវិវាទ ទំនាស់ ឈានដល់ប្តឹងផ្តល់គ្នា លែងលះគ្នាគ្នាទៅហើយ ភាគីខាងប្តី មានឈ្មោះ ពេជ្យ ចាន់រដ្ឋា អាយុ៤១ឆ្នាំ ភាគីខាងប្រពន្ធឈ្មោះ ច្រែង លាងលីណា អាយុ៣៤ឆ្នាំ ។ គ្រួសារខាងលើ បន្ទាប់ពីបានគ្នាជាប្តីប្រពន្ធ បន្សល់ទុកកូន៣នាក់ ប្រុសទាំង៣នាក់ តែដោយសារ ការរស់នៅមិនចុះសម្រុងគ្នា ឈានទៅដល់ ការលែងលះ ប្តឹងផ្តល់គ្នា ។ ក៏ប៉ុន្តែ ប្តីប្រពន្ធខាងលើ មុននឹងឈ្លោះលែងលះគ្នា បានឯកភាព លក់ដីមួយកន្លែង ទំហំ៩៧,៥ ម៉ែត្រការ៉េ ក្នុងភូម៨ខាងលើ ទៅឲ្យឈ្មោះ ពេជ្យ សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះ សៀក សុវណ្ណារី អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ សង្កាត់កើតហេតុ មានទាំងស្នាមមេដៃ ប្តីប្រពន្ធទាំងពីរនាក់ខាងលើ លុះរហូត ដល់ ប្តីប្រពន្ធឈ្លោះលែងគ្នា ទៅហើយ ប្តឹងឡើងតុលាការ តែមិនទាន់ចេញសាលក្រម ដល់ ភាគីម្ចាស់ដីថ្មី យករកសាងសង់ និងឲ្យរុះរើឥវ៉ាន់ ម្ចាស់ដើមចេញ បែជា ផ្ទុះ ទំនាស់សារជាថ្មី ខាងប្តី ស្រែថាអយុត្តិធម៌ទៅវិញ ខណៈដែល ភាគីខាងប្រពន្ធ រើឥវ៉ានចេញ ប្រគល់ដីឲ្យ ម្ចាស់ថ្មី ។

កន្លែងកើតហេតុ ដោយមានឯកសារ ទិញលក់ដី មានទាំងឯកសារទ្វេរសិទ្ធ មានស្នាមមេដៃ ភាគីប្តីប្រពន្ធឯកភាពគ្នាលក់ហើយក៏ដោយ តែត្រូវបានខាងប្តី ឡូឡាថា មិនត្រឹមត្រូវទៅវិញ នៅចំពោះមុខអាជ្ញាធរ ភូមិសង្កាត់ ដឹងឮថា ពិតជាលក់ឲ្យអ្នកផ្សេងហើយក៏ដោយ តែភាពចម្រូងចម្រាស់ នៅកន្លែងកើតហេតុ នូវពាក្យសម្តី ៕

image3

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print