ជប៉ុនមានពលរដ្ឋវ័យ៧៥ឆ្នាំឡើង លើសពី១៥%នៃពលរដ្ឋសរុបទូទាំងប្រទេស

ចែករំលែក៖

តាមតួលេខរបស់ក្រសួងមហាផ្ទៃ និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយថា ចំនួនពលរដ្ឋជប៉ុនដែលមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ មានលើសពី១៥%នៃចំនួនពលរដ្ឋសរុប ។

ជាក់ស្តែងតាមតួលេខរបស់ក្រសួងមហាផ្ទៃជប៉ុន បច្ចុប្បន្នមានពលរដ្ឋវ័យ៧៥ឆ្នាំឡើងមាន ១៩,៧៣លាននាក់ ស្មើនឹង១៥,៥%នៃពលរដ្ឋសរុប ។ ចំណែកពលរដ្ឋមានអាយុចាប់ពី៨០ឆ្នាំឡើងមាន ៩,៩% ស្មើនឹង១២,៣៥លាននាក់ និងមានអាយុពី៩០ឆ្នាំឡើងមាន ២,១% ស្មើនឹង២,៦៥លាននាក់ ។ ក្រៅពីនេះពលរដ្ឋជប៉ុនដែលមានអាយុវែង លើសពី១០០ឆ្នាំ មានដល់ទៅ៩០,៥ពាន់នាក់ ជាចំនួនច្រើនបំផុតនៅលើពិភពលោក ។
ជប៉ុនឈរកំពូលតារាងនៅលើពិភពលោកពីចំនួនពលរដ្ឋមានវ័យចំណាស់ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយពលរដ្ឋមានអាយុចាប់ពី៦៥ឆ្នាំឡើងមានរហូតដល់ទៅ២៩,១% ស្មើនឹង ៣៦,២៧លាននាក់ ។ បន្ទាប់មកគឺប្រទេសអុីតាលី មានជាង២៤លាននាក់ និងទី៣គឺប្រទេសហ្វាំងឡង់មាន២៣,៣លាននាក់ ។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺពលរដ្ឋជប៉ុនមានអាយុចាប់ពី៦៥ឆ្នាំឡើងដល់៧០ឆ្នាំ មានដល់ទៅ ៥០%បានទៅធ្វើការធម្មតា ។
ជាមួយគ្នានេះដែរទារកកើតមកនៅក្នុងប្រទេសជប៉ុនបានថយចុះខ្លាំង ដោយសារតែពលរដ្ឋមិនចង់មានកូនច្រើន ។ បញ្ហាសេដ្ឋកិច្ចនិងការចំណាយប្រាក់ប្រចាំថ្ងៃច្រើន ទើបគ្រួសារជាច្រើនរវល់តែសេដ្ឋកិច្ចគ្រួសារ លែងខ្វល់ពីការយកកូន។ ទាំងនោះហើយធ្វើឱ្យជប៉ុនប្រឈមនឹងកង្វះពលករនៅពេលអនាគត៕ ដោយធីរីណា

...

រូប​ថត​ :​ Pixabay

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print