ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែកនារីម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូដេញធាក់ដួលបោកក្បាលនឹងថ្នល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលស្លាប់នៅកន្លែងកេីតហេតុឈ្មោះចាប យឺន អាយុ៣៤ឆ្នាំ មានស្រុកកំណេីតនៅភូមិកញ្ចាំ ឃុំកញ្ចាំ ស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកជនរងគ្រោះម្នាក់មិនទាន់ស្លាល់អត្តសញ្ញាណនៅឡេីយទេដោយស្លាប់នៅមន្ទីរពេទ្យឯកជនមួយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកស៊ុយហ្សាគីលែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IG -7253 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីតដោយព្យាយាមរត់គេចពីជនសង្ស័យមួយក្រុមខណៈមកដល់ចំណុចកេីតហេតុជនសង្ស័យតាមទាន់ក៏ធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលបោកក្បាលថ្នល់ស្លាប់ម្នាក់នៅកន្លែងកេីតហេតុភ្លាមៗចំណែកនារីដែលអង្គុយខាងក្រោយរងរបួសធ្ងន់ធ្ងរ ភ្លាមៗក្រុមជនបង្កបានជិះម៉ូតូគេចខ្លួនអស់។
ក្រោយកេីតហេតុជនរងគ្រោះដែលរបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលជនរងគ្រោះក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុរួចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វេីបុណ្យតាមប្រណៃណីនៅស្រុកកំណេីតចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំស្រាវជ្រាវរកជនដៃដល់យកមកដាក់ទោសតាមច្បាប់៕
ដោយ៖សុខាសែនជ័យ