ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកឯកភ្នំឃាត់ខ្លួន ក្នុងករណីរក្សាទុក្ខសារធាតុញៀនខុសច្បាប់និងដកហូតវត្តតាង

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកឯកភ្នំចុះបង្ក្រាបករណីរក្សាទុក្ខសារធាតុញៀន
១ករណីនៅថ្ងៃ ចន្ទ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីនៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំ
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀនចំនួន០១ករណី(ក្នុងបទល្មើសជាក់ស្តែង)។

បើតាមប្រភពព័ត៌មានពីកម្លាំងនគរបាល ជំនាញស្រុកឯកភ្នំបានឲ្យដឹងថា÷ក្នុងការកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចក៏បានឃាត់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡែម ភិរុណ ភេទប្រុ ស អាយុ២២ឆ្នាំ មានទីលំនៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ព្រមទាំងវត្ថុតាងដកហូតរួមមាន៖-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌ សថ្លាចំនួន០៥ថង់ទម្ងន់១.៦៤ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន។
-ប្រអប់ជ័រសម្រាប់លាក់ទុកថ្នាំញៀនចំនួន១។
-ទូរស័ព្ទដៃម៉ាកវីវ៉ូ ចំនួន០១គ្រឿង។
-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាពណ៌ខ្មៅស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1AN-3693 លេខតួ-លេខម៉ាស៊ីនND125ME-5987173។

បច្ចុប្បន្ន នគរបាលស្រុកបានរៀបចំកសាងសំណុំ រឿង បញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមនីតិវិធី៕

...

ដោយ,ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print