ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទជាង ១៦០លានរៀល ត្រូវបានប្រគល់ជូនមូលនិធិទ្រទ្រង់សកម្មភាពសមាគមន៍អតីតយុទ្ធជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ពជើងគោក​ នៅព្រឹក​ថ្ងៃអង្គារ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទបន្ថែមចំនួន ១៦២.៣១៨.៨០០៛ ដែលទទួលបានពីព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា ត្រូវបានក្រុមជំនួយការ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកសម្រាប់ទ្រទ្រង់សកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា ។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវមោទនភាព និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ថ្លៃថ្លា របស់មេបញ្ជាការកងទ័ពជើងគោក​ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងលើកស្ទួយកំរិតជីវភាពរបស់បង បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានមានប្រសាសន៍ បន្ថែមថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន យកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជនតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការសាងសង់ផ្ទះថ្មីជូនអតីតយុទ្ធជន ការដោះស្រាយជីវភាពលំបាកខ្វះខាត ការបើកប្រាក់បេឡាមរណសង្គ្រោះ និងថវិកាធានារ៉ាប់រងសង្គម និងសកម្មភាពជាច្រើនទៀតសំដៅលើកកម្ពស់សុខមាលភាព ជីវភាពរស់នៅ និងកិត្តិយសរបស់អតីតយុទ្ធជន។

...

សូមបញ្ជាក់ថា ថវិកាចំនួន១៦២.៣១៨.៨០០រៀលនេះ គឺជាថវិកាជំហានទី២ ដែលបានទទួលពីព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា បានប្រគល់ជូនមូលនិធិទ្រទ្រង់សកម្មភាពសមាគមន៍អតីតយុទ្ធជនកម្ពុជា៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print