កូរ៉េខាងជើងតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មីពូកែពិភាក្សាជាមួយអាមេរិកនិងកូរ៉េខាងត្បូង

ចែករំលែក៖

កាលពីថ្ងៃទី១៦ ខែឧសភា កូរ៉េខាង ជើងបានតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មី ដែលមានបទពិសោធន៍នៅក្នុងកិច្ចពិភាក្សាជាមួយអាមេរិកនិងកូរ៉េខាងត្បូង។

សារព័ត៌មាន AP បានផ្សាយថា អគ្គរដ្ឋទូតកូរ៉េខាងជើងនៅទីក្រុងឡុងលោក Riyong Ho ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ការបរទេសកូរ៉េខាងជើង។ លោករី គឺជា បុគ្គលដែលបានចូលរួមនៅក្នុងកចិ្ចពិភាក្សា ៦ភាគីស្តីពីកម្មវិធីបរមាណូរបស់កូរ៉េខាង ជើង ហើយលោកក៏មានវត្តមាននៅក្នុងកិច្ចពិភាក្សាជាមួយអាមេរិកកាលពីឆ្នាំ១៩៩០។

ក្រុមអ្នកវិភាគបញ្ជាក់ថា ការតែងតាំងខាងលើរបស់មេដឹកនាំកូរ៉េខាងជើងគឺដើម្បី ធ្វើឲ្យទំនាក់ទំនងជាមួយប្រទេសជិតខាងកាន់តែប្រសើរឡើងក្រោយពេលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូជាលើកទី៤។
នៅក្នុងមហាសន្និបាតបក្សមេដឹកនាំ គីម ជុងអ៊ុន បានបន្ទន់ឥរិយាបថដោយ បានប្រកាសថា កូរ៉េខាងជើងអាចប្រើប្រាស់ គ្រាប់បែកបរមាណូលុះត្រាណាតែប្រទេសរបស់លោករងការគំរាមកំហែង។

អ្វីដែលលោកគីម ជុងអ៊ុន បានប្រកាសជារឿងដែលគ្រប់គ្នាបានរង់ចាំព្រោះអ្វី ដែលមនុស្សខ្លាំងកូរ៉េខាងជើងបានប្រកាស នៅក្នុងសមាជគណបក្សពលករលើកទី១ គិតតាំងពីឆ្នាំ១៩៨០ មិនមែនជាលើកទី១និងក៏គ្មានខ្លឹមសារអ្វីថ្មីដែរ។ របបក្រុងព្យុងយ៉ាងធ្លាប់បានបញ្ជាក់ជាច្រើនដងថា ការដែលខ្លួនបាននិងកំពុងបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេរអ៊ែរមកដល់សព្វថ្ងៃគឺដើម្បីការពារខ្លួន ពោលគឺមិនមែនសម្រាប់គំរាមកំហែង អ្នកដទៃទេ។ លោកគីម ជុងអ៊ុន ផ្ទាល់ខ្លួនបានបញ្ជាក់ជាថ្មីនៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ថា កូរ៉េខាងជើងនឹងប្រើអាវុធនុយក្លេអ៊ែរតែក្នុងករណីណាដែលសាធារណរដ្ឋប្រជា មានិតប្រជាធិបតេយ្យកូរ៉េទទួលការគំរាមកំហែងឈ្លានពានពីអ្នកដទៃពិសេសពី ប្រទេសមហាអំណាចនុយក្លេអ៊ែរ។

អ្វីជាការកត់សម្គាល់នៅក្នុងសមាជជាប្រវត្តិសាស្រ្តគឺការដែលរបបកុម្មុយនីស្តក្រុង ព្យុងយ៉ាងបានតាំងខ្លួនជាមហាអំណាចនុយ ក្លេអ៊ែរ ហើយលោកគីម ជុងអ៊ុន ជាមេដឹកនាំ កំពូលដែលគ្មានគូប្រៀប។ មួយវិញទៀត បើទោះបីជាកូរ៉េខាងជើងមិនបានអញ្ជើញប្រទេសណាមួយសូម្បីចិនជាសម្ពន្ធមិត្ត ចាក់ទឹកមិនលិចឲ្យចូលរួមនៅក្នុងសមាជក៏ដោយក៏ព័ត៌មានស្តីពីសមាជត្រូវបាន ផ្សព្វផ្សាយជាសកលព្រោះកូរ៉េខាងជើង បានបើកទ្វារឲ្យអ្នកកាសែតបរទេសជាង ១០០នាក់ចូលយកព័ត៌មាន។

កំណត់សម្គាល់មួយទៀតការថ្លែង របស់លោកគីម ជុងអ៊ុន ពេលនេះបានធ្វើឡើងចំពេលដែលស្ថានការណ៍កំពុងតានតឹងខ្លាំងនៅក្នុងឧបទ្វីបកូរ៉េពិសេសបន្ទាប់ពីកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៤ក្នុងខែមករាកន្លងទៅ និងការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរ ទ្វីប។

ក្រៅពីការប្រកាសប្រើអាវុធនុយក្លេអ៊ែរក្នុងករណីទទួលការគំរាមកំហែងពីអ្នក ដទៃ លោក គីម ជុងអ៊ុន ហាក់បានបន្ទន់ ឥរិយាបថដោយសន្យាគោរពកិច្ចព្រមព្រៀង មិនសាយភាយនុយក្លេអ៊ែរនិងអំពាវនាវឲ្យមានកិច្ចសន្ទនាជាមួយក្រុមប្រទេសប្រឆាំង ខ្លួន ពិសេសអាមេរិក។ តែគេពិបាកជឿ និងពិបាកទុកចិត្តចំពោះពាក្យសម្តីនេះ។ជាមួយនឹងប្រទេសណាមិនដឹងទេ តែបើជាមួយកូរ៉េខាងជើងទ្រឹស្តីមានច្រើនជាងការអនុវត្ត។ លោកគីម ជុងអ៊ុន បានថ្លែងនៅ ក្នុងសមាជនាថ្ងៃសៅរ៍ ទី៧ ខែឧសភាថា ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរកូរ៉េ ខាងជើងសន្យាដោយភាពស្មោះត្រង់ក្នុងការគោរពកិច្ចព្រមព្រៀងមិនសាយភាយ នុយក្លេអ៊ែរ។ តែគេមិនត្រូវភ្លេចនិយាយទេថាក្រុងព្យុងយ៉ាងបានសម្រេចចិត្តដកខ្លួនឯងចេញពីកិច្ចព្រមព្រៀងមិនសាយភាយនុយក្លេអ៊ែរតាំងពីឆ្នាំ២០០៣ មកម្ល៉េះ។

ម្យ៉ាងទៀតមនុស្សខ្លាំងគីម ជុងអ៊ុន ថែម ទាំងបានបញ្ជាក់ក្តែងៗថាកូរ៉េខាងជើងនឹងមិនបោះបង់ចោលកម្លាំងនុយក្លេអ៊ែរទេព្រោះវាជាកម្លាំងតែមួយគត់ដែលបានធ្វើ ឲ្យកូរ៉េខាងជើងរួចផុតពីការវាយប្រហារ របស់អាមេរិក។ អ៊ីចឹងសួរថា តើអ្វីដែល លោក គីម ជុងអ៊ុន បានថ្លែងការពិតនៅ ត្រង់ណា? ផ្ទុយទៅវិញបើការថ្លែងរបស់ លោក គីម ជុងអ៊ុន បង្កប់ដោយឆន្ទៈល្អ មែនវារឿងមួយគួរឲ្យភ្ញាក់ផ្អើល និងដែលគេអាចសន្និដ្ឋានបានថាជាសញ្ញាបន្ទន់ឥរិយាបថមួយរបស់កូរ៉េខាងជើង។ សញ្ញា ល្អមួយទៀតគឺការដែលលោក គីម ជុងអ៊ុន មានបំណងចង់ត្រឡប់ទៅមានទំនាក់ទំនង ល្អជាមួយក្រុមប្រទេសដែលប្រឆាំងខ្លួន។

លោកគីម ជុងអ៊ុន មិនបានទម្លាយ ឈ្មោះប្រទេសណាទេ តែគេអាចដឹងភ្លាមថាគឺចង់សំដៅលើអាមេរិក។ ចូរកុំភ្លេចថាកូរ៉េខាងជើងតែងតែបានធ្វើអ្វីគ្រប់យ៉ាង ដើម្បីសុំចរចាផ្ទាល់ជាមួយអាមេរិក។ អាមេ រិកដែលបន្តបដិសេធមកដល់សព្វថ្ងៃនៅ មិនទាន់មានប្រតិកម្មតបអ្វីទេ។ តែគេអាចនិយាយបានថាបើមេដឹកនាំកំពូលកូរ៉េខាងជើងដ៏វ័យក្មេងពិតជាមានឆន្ទៈល្អមែននោះសហគមន៍អន្តរជាតិក៏មិនត្រូវទុកឲ្យឱកាស ល្អកន្លងផុតដែរ ពោលគឺគួរតែបិទបញ្ចប់ រឿងនុយក្លេអ៊ែរកូរ៉េខាងជើងដ៏ចម្រូង ចម្រាសដូចដែលសហគមន៍អន្តរជាតិធ្លាប់បានធ្វើជាមួយអុីរ៉ង់៕

trieu-tien-bo-nhiem-tan-bo-truong-de-thoat-canh-co-lap

ម្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print