អយ្យការអមសាលាដំបូងខេត្តកំពង់ចាមបើកកិច្ចប្រជុំណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានរៀចំបើកកិច្ចប្រជុំ ស្ដីពីការណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌លើ សំណុំរឿងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សំណុំរឿងជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់ និងសំណុំរឿងរំលោភសេពសន្ថវៈ ។

កិច្ចប្រជុំននេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងមានការចូលរួមពីអស់លោក លោកស្រី ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ពិសេសមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាមដែលត្រូវបានណែនាំ ព្រោះជាមន្រ្តីនគរបាលយុត្តិធម៌ ដែលចុះអនវត្តន៍និតិវិធីផ្ទាល់និងជាក់ស្តែង ។

សូមជំរាបថា ក្នុងកិច្ចប្រជុំ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ បានណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌អំពី ៖
១.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
២.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស
៣.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងសម្អាតប្រាក់
៤.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ ៥.ផ្សេងៗ ៕

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print