ខេត្តបន្ទាយមានជ័យៈអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងមានទំហំ៤ម៉ែត្រគុណ២០ម៉ែត្រកាលពីវេលាម៉ោង២និង១៥ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២ឋិតក្នុងភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែត។
ម្ចាស់ផ្ទះមានឈ្មោះស្រេង ពន្លកភេទប្រុសអាយុ៥៣ឆ្នាំនិងប្រពន្ធមានឈ្មោះហោ ប៊ួយរស់នៅក្នុងភូមិ
កើតហេតុ ។ នៅក្នុងស្ថានការខាងលើនោះគេឃើញមានវត្តមានលោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុល
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ពីរគ្រឿង
អធិការក្រុងប៉ោយប៉ែតអគ្គិភ័យដែលឆាបឆេះត្រូវបានគ្រប់គ្រងទាំងស្រុងនៅម៉ោង២និង៤០នាទីថ្ងៃដដែល
មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
យោងតាមការសាកសួរកូនម្ចាស់ផ្ទះ
ខាងលើមិនប្រាប់ឈ្មោះថាករណីខាង
លើនេះក្រុមគ្រួសារគាត់មិនបាននៅផ្ទះនោះឡើយដោយរវល់លក់នំ
ខេកនៅកន្លែងកាស៊ីណូជាប់ព្រំដែនថៃ បន្ទាប់ពីកើតហេតុពួកគាត់បានដឹងតាមរយៈពលរដ្ឋប្រាប់ក៏វិលត្រលប់មកផ្ទះក៏ឃើញផ្ទះរបស់គាត់ឆេះផ្នែកឡៅតឺ តែម្ដង។
ប្រភពៈថាករណីខាងលើបណ្ដាលមកពីទុសេខ្សែភ្លើង ព្រោះក្រោយពីពិនិត្យរបស់មន្ត្រីឃើញថា
មានកង្ហាមួយត្រូវខូចខាតដោយឆ្លងចរន្តអគ្គិសនីដែលម្ចាស់ផ្ទះដោតឌុយភ្លើងទុកចោលមិនបានដកចេញ ដូច្នេះទើបបង្ករជាអគ្គិភ័យហើយសំភារៈក្នុងផ្ទះខូចខាតគិតជាទឹកប្រាក់ប្រមាណប្រាំពីរពាន់ដុល្លារ។វណ្ណា