ខេត្តកំពង់ចាម ៖ ដោយគោរពតាម ប្រសាសន៍បទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្ពង់ខ្ពស់ និង ការយកចិត្តទុកដាក់ណែនាំចង្អុលបង្ហាញរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងចំណាត់ការដ៏មុឺងម៉ាត់របស់ ឯកឧត្តមព្រះរាជអាជ្ញា វង្ស ប៊ុនវិសុទ្ធ ស្តីពីយុទ្ធនាការបង្រ្កាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ អោយដូចភ្លៀងរលឹមនោះ
ជាក់ស្តែងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំបញ្ជផ្ទាល់ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នគរបាលអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និង កម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ) ចំនួន២កន្លែង
ទី១៖នៅចំណុចក្នុងរោងក្រោមដេីមស្វាយ ស្ថិតនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៦នាក់គឺ៖
១- ឈ្មោះ ម៉ៅ តូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ
២-ឈ្មោះ ប៊ីន ឃាង ភេទប្រុស អាយុ៦៤ឆ្នាំ ជាតិខ្មែរ
៣- ឈ្មោះ ហ៊ឹម សុភា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ
៤- ឈ្មោះ យិន ពៅ ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ
៥- ឈ្មោះ វ៉ែន វ៉ាន់ឌី ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ
៦- ឈ្មោះ ហែម ផល ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ ទាំង០៦នាក់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម
និងដកហូតវត្ថុតាងរួមមាន៖
-ប្រាក់រៀល ចំនួន៤៦០,០០០រៀល(បួនសែនប្រាំមួយម៉ឺនរៀល)
-ប្រាក់ដុល្លារចំនួន២០០ដុល្លា(ពីររយដុល្លារអាមេរិក)
-ទូរស័ព្ទដៃចំនួន០៤គ្រឿង
-ម៉ូតូចំនួន០៤គ្រឿង
-បៀចំនួន១០០សន្លឹក
ករណីទី២ ៖ នៅថ្ងៃដដែល លោកព្រះរាជអាជ្ញារង សុធា ពិសិដ្ឋ បានដឹកនាំកំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ :
១/ ឈ្មោះ ស្រុិន ម៉េងយូ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ( ជាម្ចាស់ផ្ទះ )
២/ ឈ្មោះ ថា រ៉ាត់ ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ស់នៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៣/ ឈ្មោះ សុខ ធី ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
+ ដកហូតវត្ថុតាងរួមមាន :
– បៀចំនួន ០២ ហ៊ូ
– ទូរសព្ទ័ដៃ ចំនួន ០៣ គ្រឿង ។
– ប្រាក់រៀលចំនួន ៧២៥០០ រៀល និងប្រាក់ដុល្លា ចំនួន ១០០ ដុល្លា ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូនចាត់តាមនីតិវិធី ៕,វណ្ណៈ